យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ តួយូតា បានកំពុងតែបង្ហើបគម្រោងថ្មីរបស់ខ្លួនម្ដងទៀតជាមួយ ម៉ូដែល Corolla ស៊េរីឆ្នាំ ២០១៦ ដែលជារថយន្ដស្ថិតក្នុងគម្រោងក្ដីស្រម៉ៃតែមួយគត់របស់អតិថិជន ។
ម៉ូដែល Corolla បានជោគជ័យទាំងស្រុងហើយលើទីផ្សារក្នុងជំនាន់ឆ្នាំ ២០១៥ ហើយមិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន ក៏បន្ដជំនាន់ថ្មីផងទៀតដែរសម្រាប់ឆ្នាំ ២០១៦ ជាមួយនឹងការនាំយកមកជាមួយ នូវភាពល្អឥតខ្ចោះ ទំនើប ទាន់សម័យ និងគុណភាព។ សម្រាប់ម៉ូដែល Corolla ស៊េរីឆ្នាំ ២០១៦ នេះ ក្រុមហ៊ុនមិនទាន់លាតត្រដាងទាំងស្រុងឡើយ ហើយក៏មិនទាន់សម្រេចដាក់ឲ្យចររាចរលើទីផ្សារផងដែរ ពោលក្រុមហ៊ុនត្រៀមខ្លួន នឹងបញ្ចេញនាចុងឆ្នាំ ២០១៥ នេះ ។ នេះយោងតាមសេចក្ដីថ្លែងការក្នុងពិធីតាំងពិព៌ណរថយន្ដនៅទីក្រុង Chicago ។
Corolla ស៊េរីឆ្នាំ ២០១៦ ក្រៅពីភ្ជាប់មកជាមួយ រូបរាស្រស់សង្ហា នៅមានបំពាក់មកជាមួយ សមាសភាពកម្លាំង ៤ ម៉ាស៊ីនខ្នាតរង្វាស់ ១.៨ ត្រូវនឹងទំហំកម្លាំង ១៣២ សេះ ប្រើប្រអប់លេខអូតូ ត្រូវនឹង ៦ លេខ នឹងប្រើប្រាស់បរិមាណសាំង ១៨ គ.ម/លីត។ សម្រាប់តម្លៃវិញគឺ ចាប់ពី ១៩០០០ ដុល្លារឡើងទៅ ។
គូរបញ្ជាក់ផងដែរថា ម៉ូដែល Corolla ស៊េរីឆ្នាំ ២០១៦ នេះ មានពីរទម្រង់គី ប្រព័ន្ធហាយប្រីត និង កម្លាំងម៉ាស៊ីនធម្មតា។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Toyota