ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងរបស់ថៃ កាលពីម្សិលមិញបានធ្លាក់ នៅភាគខាងជើងនៃប្រទេស
នេះ បណ្ដាលឱ្យមន្ដ្រីយោធាទាំង ៩រូប ត្រូវបាត់បង់ជីវិត។
ឧទ្ធម្ភាគចក្រយោធាខាងលើ ប្រើស្លាបកង្ហាពីរ ប្រើប្រាស់ម៉ាស៊ីន Bell 212 ចំនួនពីរ បានធ្លាក់ បន្ទាប់
ពីហោះឡើងពីបន្ទាយមួយនៅក្នុងខែត្រ Phayao មានចម្ងាយពីក្រុងបាងកក ប្រមាណជា ៥៩០
គីឡូម៉ែត្រ នេះបើតាមទំព័រ Reuters ដែលបានដកស្រង់សម្ដីរបស់អ្នកនាំពាក្យយោធាថៃ លោក
Sirijan Ngathong។
នៅលើឧទ្ធម្ភាគចក្រនេះ មានមន្ដ្រីយោធា ៩នាក់ ក្នុងនោះក៏មានលោកឧត្ដមសេនីយ៍ Songphol
Thongjeen មេបញ្ជាការរងនៃភូមិភាគ ៣ ដែលទទួលខុសត្រូវនៅតំបន់ភាគខាងជើងប្រទេសថៃ។
មន្ដ្រីយោធាថៃ ឱ្យដឹងថា មូលហេតុនៃករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ កំពុងត្រូវបានស្រាវជ្រាវ។
ឧទ្ធម្ភាគចក្រប្រភេទ Bell 212 មួយគ្រឿងរបស់យោធាថៃ
សូមរំលឹកថា ប្រទេសថៃ ធ្លាប់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ឧទ្ធម្ភាគចក្រយោធា ជាច្រើនលើក
មកហើយ ក្នុងនោះ ឆ្នាំ ២០១១ កើតឡើងចំនួន ៣ករណី បណ្ដាលឱ្យមនុស្ស ១៧នាក់ស្លាប់ នាំឱ្យ
ថៃ បញ្ឈប់ការប្រើប្រាស់ឧទ្ធម្ភាគចក្រ Bell 212 ។ បញ្ហាម៉ាស៊ីន និងការមើលមិនបានឆ្ងាយ ត្រូវបានគេចាត់ទុកថាជាមូលហេតុបង្កគ្រោះថ្នាក់ទាងនេះ ដូច្នេះ ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ Bell 212
របស់ថៃ កាលពីម្សិលមិញ ក៏អាចបណ្ដាលមកពីបញ្ហារអាក់រអួលនៃគ្រឿងម៉ាស៊ីន៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Reuters