យានយន្ដ៖ រូបរាងដ៏ស្រស់សង្ហា កាលីប និង ទាន់សម័យទៀតនោះ ត្រូវបានស្ដែងចេញជាស្ថាពរហើយជាមួយ ម៉ូដែល Lancer Evolution ស៊េរីឆ្នាំ 2015 របស់ក្រុមហ៊ុន mitsubishi ប្រទេសជប៉ុន ។
Lancer Evolution ស៊េរីឆ្នាំ 2015 គឺជាប្រភេទរថយន្ដប្រណិត ដែលប្រើសមត្ថភាពខ្ពស់ ជាមួយនិង មធ្យោបាយធ្វើដំណើរ ។ ទម្រង់រូបរាង ព្រមទាំងការរចនាម៉ូត សម្រាប់ម៉ូដែលនេះ ក៏មានលក្ខណៈទាក់ទាញមិនចាញ់ និងរថយន្ដល្បីៗដទៃទៀតលើទីផ្សារបច្ចុប្បន្នដែរ ។ ហើយម្យ៉ាងវិញទៀត ឈ្មោះប្រជាប្រិយភាពក្រុមហ៊ុន ក្នុងប្រទេសក៏មានការគាំទ្រច្រើន មិនធម្មតាដែរ។
ក្រៅពីរូបរាងដ៏ស្រស់សង្ហាទៅ Lancer Evolution ស៊េរីឆ្នាំ 2015 មានលក្ខណៈពិសេសត្រង់ ជាប្រភេទរថយន្ដ ២ បាំងកន្លះ ប្រើប្រអប់លេខដៃ មានចំនួន ៥ លេខ បញ្ជាចលនាលើកង់ទាំង ៤ និង ជាមួយកម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ស៊ីយោប្រេង ២.០ liter ត្រូវនឹងទំហំ ២៩១ សេះ ។ ចំណែកតម្លៃវិញគឺ ចាប់ពី ៣៤៥០០ ដុល្លារ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖mitsubishi