CamNews

ព័ត៌មានអន្តរជាតិ 

គម្រាមបំផ្ទុះ គ្រាប់បែក នៅសេតវិមាន ផ្អើលអស់ អ្នកសារព័ត៌មាន ត្រូវ ជម្លៀសខ្លួន

ព័ត៌មានអន្តរជាតិ ៖ អ្នកនាំពាក្យអោយសេតវិមាន សហរដ្ឋអាមេរិក Josh Earnest គូសបញ្ជាក់នៅថ្ងៃ អង្គារនេះអោយដឹងថា បន្ទប់សារព័ត៌មាន សេតវិមាន ត្រូវបានជម្លៀសមនុស្ស ​ចេញភ្លាមៗ ក្រោយពី មានការគម្រាមបំផ្ទុះគ្រាប់បែក បន្ទាប់ពីទូរស័ព្ទ​អនាមិក ហៅចូល និង​  គម្រាម​​  ដល់ ភ្នាក់ងារប៉ូលីស ក្រុង the Metropolitan Police Department ។

បន្ថែមពីលើនេះ ប្រភពពីទំព័រសារព័ត៌មាន រដ្ឋចិន ស៊ិនហួរ បន្តចុះផ្សាយអោយ  ដឹងថា សេវាសម្ងាត់ សហរដ្ឋអាមេរិក ឬ The Secret Service ភ្លាមៗ បានចុះអន្តរាគមន៍ ដោយជម្លៀសមនុស្សចេញពីអា គារសេតវិមាន ដែលរងការគម្រាមគំហែង បំផ្ទុះគ្រាប់បែក ។ ខណៈមានការជម្លៀស  មនុស្ស ជាក្រុម អ្នកកាសែត ចេញពីសំណង់អាគារ សេតវិមាន នោះ ក្រុមមន្រ្តីជំនាញ ជាន់ខ្ពស់ ពី សេវាសម្ងាតសហ រដ្ឋអាមេរិក បានចេញប្រតិបត្តិការ ស្រាវជ្រាវ និង រុករក សព្វាវុធមានជាតិផ្ទុះ   ជាមួយ  នឹងភ្នាក់ងារជំ នួយជាពិសេស សុនខ ហិតក្លិន ។ រយៈពេល ៣០ នាទីក្រោយ បន្ទាប់ពីស្រាវជ្រាវ រកមិនឃើញអាវុធ ជាតិផ្ទុះនោះ ក្រុមអ្នកកាសែត បានវិលត្រលប់ចូលបន្ទប់សារព័ត៌មាន សេតវិមាន សាជាថ្មី ។

ប្រភពពី The Earnest អោយដឹងថា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា   ក៏ដូចជា ក្រុមគ្រួសាររបស់លោក ពុំមានការជម្លៀសខ្លួនចេញពីសេតវិមាននោះទេ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news USA United States UN White House Sokhom