ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលប្រទេស អូស្រ្តាលី បានហៅត្រលប់មកវិញ នូវបេក្ខភាពឯកអគ្គរដ្ឋទូត របស់ខ្លួន ពីប្រទេសឥណ្ឌូនេស៊ី សាជាថ្មី ក្រោយពីជនជាប់ចោទ អូស្រា្តលី ២ នាក់ ត្រូវបានកាត់ទោស ប្រហារជីវិត ពីបទរត់ពន្ធគ្រឿងញៀនខុសច្បាប់ ។
គួរបញ្ជាក់ថា ជនជាប់ចោទអូស្រ្តាលី ២ នាក់ មានឈ្មោះថា Andrew Chan និង Myuran Sukumaran គឺជាជនជាប់ចោទ ២ នាក់ ក្នុងចំណោមជនជាប់ចោទ ៨ នាក់ ផ្សេងទៀត មកពីច្រើនប្រទេសផ្សេងៗ ពីគ្នា ត្រូវបានកាត់ទោសប្រហារជីវិត យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃពុធនេះ នៅឯពន្ធនាគារ លើដី កោះ Nusakambangan ។ បន្ថែមពីលើនេះ សេចក្តីរាយការណ៍ បន្តអោយដឹងថា ៖រដ្ឋាភិបាលប្រទេស ប្រេស៊ីល ក៏បានសម្តែងនូវ អារម្មណ៍ស្រងាកចិត្តជាខ្លាំង ក្រោយមានការកាត់ទោស ប្រហារ ជីវិតពល រដ្ឋរបស់ខ្លួនម្នាក់ដូចគ្នាដែរ ដែលមានឈ្មោះថា Rodrigo Gularte ។ ប៉ុន្តែ ការកាត់ទោស ប្រហារជីវិត ជនជាប់ចោទ ហ្វីលីពីនម្នាក់ ត្រូវបានពន្យាពេលទៅវិញ នាវិនាទីនោះ ។
រដ្ឋាភិបាលប្រទេសអូស្រ្តាលី បានបង្កើនយុទ្ធនាការ កាទូតរយៈពេលវែង ក្នុងន័យជួយសង្គ្រោះ Chan និង Sukumaran ក្រោយពីផ្តន្ទាទោស កាលពី ឆ្នាំ ២០០៦ ពីបទរត់ពន្ធគ្រឿងញៀនខុសច្បាប់ ជាមេ បងធំក្រុមរត់ពន្ធគ្រឿងញៀន ដែលត្រូវបានគេស្គាល់ថា ក្រុមគ្រឿងញៀន Bali Nine យ៉ាងណាមិញ នាយករដ្ឋមន្រ្តីប្រទេស អូស្រ្តាលី លោក Tony Abbott អោយដឹងថា ករណីលើកនេះ ការចរចារ វាមិន ស្រួលដូចទៅនឹងអាជីវកម្មធម្មតា ដូចសព្វមួយដងនោះទេ ជាមួយនឹង សម្ព័ន្ធ មិត្ត ជិតស្និទ្ធ ប្រទេស ឥណ្ឌូនេស៊ី ។ លោកបន្ថែមអោយដឹងថា ៖ ការកាត់ទោសប្រហារជីវិតមួយនេះ គឺជារឿង ដ៏ឃោរឃៅ និងមិនសូវជាចាំបាច់នោះទេ ព្រោះថា ជនជាប់ចោទអូស្រ្តាលី ២ នាក់ Chan និង Sukumaran កំពុង តែស្តារនិតិសម្បទាបានយ៉ាងល្អ និងពេញលេញ វិញហើយ វិនាទី ពួកគេ ឃុំនៅក្នុងពន្ធនាគារនោះ៕
- អាន ៖ រង្គោះរង្គើផ្អើលលោក ខណៈ ឥណ្ឌូនេស៊ី រៀបចំ ប្រហារជីវិត អ្នកទោស គ្រឿងញៀន ១០ នាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី