CamNews

ព័ត៌មានអន្តរជាតិ 

"នរក" សមាជិក ISIS ម្នាក់ ប្រហារជីវិតម្តាយ របស់ខ្លួនជាសាធារណៈ នៅស៊ីរី

(ប៉េរូ)៖ សមាជិករបស់ក្រុមឧទ្ទាម រដ្ឋឥស្លាមម្នាក់ បានប្រហារជីវិតម្តាយរបស់ខ្លួន ជាសាធារណៈ ក្នុងទីក្រុង Raqqa ប្រទេស ស៊ីរី បន្ទាប់ពីស្ត្រីរូបនេះ ជម្រុញឲ្យលោកចាកចេញពីក្រុមឧទ្ទាម នេះបើយោងតាមការលើកឡើងរបស់ អ្នកអង្កេតការផ្នែកសិទ្ធមនុស្ស​ប្រចាំប្រទេស ស៊ីរី ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ។


ស្ត្រីវ័យប្រមាណជា៤០ឆ្នាំរូបនេះ បានក្រើនរំលឹកដល់កូនប្រុសរបស់ខ្លួនថា ប្រទេសសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាម៉េរិក នឹងបោសសម្អាត​ក្រុមឧទ្ទាម ISIS ហើយបានជម្រុញលោកឲ្យចាកចេញពីទីក្រុងជាមួយនឹងលោកស្រី។ លោកស្រីត្រូវបានចាប់ខ្លួន បន្ទាប់ពីកូនប្រុសរបស់ខ្លួន ផ្តល់ដំណឹងនេះដល់ក្រុមឧទ្ទាម។


ប្រភពពីមនុស្សក្នុងតំបន់បានឲ្យដឹងថា កូនប្រុសវ័យប្រមាណ២០ឆ្នាំរូបនេះ បានប្រហារជីវិត​ម្តាយរបស់ខ្លួន ​នៅក្បែរកន្លែងធ្វើការ របស់លោកស្រី នៅចំពោះមុខមនុស្សរាប់រយនាក់ ក្នុងទីក្រុង Raqqa ប្រទេស ស៊ីរី៕

 

ប្រភព ៖ BBC និង CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants ISIS