CamNews

ព័ត៌មានអន្តរជាតិ 

ប៉ូលីសថៃ ក្រឡាស់ សម្តី ថា ចាប់បានជនដៃដល់ បំផ្ទុះគ្រាប់បែកហើយ

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសថៃ គូសបញ្ជាក់អោយដឹងថាបុរសម្នាក់ដែលពួកគេបានចាប់ឃាត់ខ្លួន កាលពីពេលកន្លងទៅនោះ គឺជា    ជនដៃ  ដល់​ បំផ្ទុះគ្រាប់បែក អត្តឃាត នៅទីសក្ការៈ​ Erawan កណ្តាលទីក្រុង បាងកក ពិតប្រាកដមែន ហើយពេលនេះ បានបញ្ជូនទៅកាន់ មន្ទីរឃុំខ្លួនហើយ គួររំឮកថា ការលើកឡើងនាពេលនេះ គឺមានភាពផ្ទុយស្រ ឡះពីសេចក្តីថ្លែងការណ៍មុនៗជាជាង ថាជនសង្ស័យរូបនេះ គឺជា ជនដៃដល់ អាវលឿង គេគឺជាជនសង្ស័យអទិភាព ។

អ្នកនាំពាក្យអោយ ប៉ូលីស​ ថៃ អោយដឹងថា បុរសដែលអាជ្ញាធរ ចាប់ឃាត់ខ្លួន បានកាលពីដំបូង នោះមានឈ្មោះថា Adem Karadag គឺជាជនសង្ស័យមួយរូប ដែលត្រូវ  បានគេមើលឃើញថា ជា បុគ្គលតែមួយ ជាមួយនឹងជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត ពាក់ អាវ   ពណ៌លឿវ ផ្តិតរូបភាព បាន ពីប្រព័ន្ធកាម៉េរ៉ា សុវត្ថិភាព ដោយបានទុកកាបូបខ្មៅមួយចោល នៅកន្លែងកើតហេតុ ។


របាយការណ៍ បញ្ជាក់អោយដឹងថា ប៉ូលីសថៃ មាន ការ  ស្រាយ   បំភ្លឺបន្ថែមទៀត ផងដែរថា ជន សង្ស័យ ២ នាក់ផ្សេងទៀត​ដែលកំពុងតែជាប់នៅក្នុងមន្ទីរឃុំឃាំងនោះ ក៏ជាជនសង្ស័យអទិភាព ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែក យប់ថ្ងៃទី ១៧ សីហា ដូចគ្នាដែរ ។   ចេតនា នៃការបំផ្ទុះគ្រាប់បែក នៅមិនទាន់ដឹងជាក់ច្បាស់នៅឡើយទេ ក្រោយពី  បាន  សម្លាប់ មនុស្ស ប្រមាណ ២០ នាក់ និង ច្រើននាក់ផ្សេងទៀត រងរបួស ។ ជនបរទេស ១៤ នាក់ គឺជា ជនរងគ្រោះស្លាប់ ក្នុងចំណោម ជន រងគ្រោះស្លាប់ទាំងអស់ ។


អាជ្ញាធរ ប្រទេស ថៃ បាន  ចេញ   ដឺកាចាប់ឃាត់ខ្លួន មនុស្ស ​១៧ នាក់ ដែលស្ថិតនៅក្នុងមន្ទិល សង្ស័យថា ជាប់ពាក់ព័ន្ធ ករណី   វាយ  ប្រហារ បំផ្ទុះគ្រាប់បែកលើកនេះ ។ ជនសង្ស័យទាំងអស់ ត្រូវបានគេមានជំនឿជាក់ថា មានលិខិតឆ្លងដែនក្លែងក្លាយ ខណៈសញ្ជាតិពិតរបស់ពួកគេពិតជា មិនអាចទាន់ដឹងច្បាស់នោះទេ ល្គិកណា ពួកគេនៅតែបន្តការប្រើប្រាស់ឯកសារក្លែងក្លាយ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Bangkok Bomb Explode