យានយន្ដ៖ ក្នុងសង្គមអ្នកប្រើប្រាស់ រថយន្ដទំនើប ពិតជាមិនអាចឲ្យរំលងផុតពីក្រសែភ្នែកបានឡើយ ជាមួយ ម៉ូដែល ជាបន្ដបន្ទាប់ មិនថាផលិតក្រុមហ៊ុន ណាមួយនោះទេ តួយ៉ាងនៅពេលនេះ បើក្រលេទៅមើល ផលិតក្រុមហ៊ុន រថយន្ដ Mercedes វិញ ក៏បានត្រៀមខ្លួន ជាស្រេច ដើម្បីបង្ហាញ នូវ ជំនាក់ក្រោយមួយទៀតគឺ Mercedes AMG GT ស៊េរីឆ្នាំ ២០១៦ ។
មិនទាន់ហ៊ានធ្វើការអះអាង ទាំងស្រុងនោះទេ ចំពោះ ការបង្ហាញខ្លួនស៊េរីក្រោយ នេះ ប៉ុន្ដែទន្ទឹម នឹងការលើកយកដោយសង្ខេប ម៉ូដែលនេះ បានភ្ជាប់មកជាមួយ នឹង រូបរាងស្រស់សង្ហា ទំនើប ខុសប្លែក ពីម៉ូដែល ជំនាន់មុនស្ទើរតែទាំងស្រុង តែម្ដង។ ចំណែក ភាពប្រណិតនេះ មិនត្រឹមតែដាក់បង្ហាញតែ លក្ខណៈខាងក្រៅនោះទេពោល បូករួមទាំងបរិក្ខាខាងក្នុងផងដែរ ។
ភ្ជាប់មកជាមួយនឹង រូបរាងដ៏ទាន់សម័យ ម៉ូដែលមួយនេះ បានបំពាក់នូវកម្លាំង ដល់ទៅ ៨ ម៉ាស៊ីន (V8) ត្រូវនឹងខ្នាតរង្វាស់ ៤.០ Liter ប្រើប្រាស់ថាមពល ដល់ទៅ ៦០០ សេះ បញ្ជាដោយប្រអប់លេខអូតូ ដែលអាចរត់បានល្បឿនលឿបំផុត ដល់ទៅ ៣០០ គ.ម/ម៉ោង។ សម្រាប់តម្លៃវិញគឺ ២០០០០០ ដុល្លារ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed