CamNews

រថយន្ត 

មក​ដល់​ថ្មី​ទៀត​ហើយ​ក្រុមហ៊ុន Land Rover សូម​បង្ហាញ​ពី Rang Rover Sport ឆ្នាំ 2014

បង្ហាញពីភាពអស្ចារ្យ របស់ក្រុមហ៊ុន Land Rover ដោយអ្នកឆ្នៃម៉ូតពិសេសរបស់ Mansory គឺរថយន្ដម៉ាក Rang Rover Sport 2014។ 

ស្ថិតក្នុងការពេញនិយមយ៉ាងខ្លាំងក្រៃលែង ក្រុមហ៊ុន Land Rover គឺជាក្រុមហ៊ុនមួយដែល​ស្ថិត​ក្នុង​ស្រទាប់​សង្គមរថយន្ដទំនើបល្បីៗក្នុងពិភពលោក។ យ៉ាងណាមិញ សម្រាប់ស្នាដៃដែលជោគជ័យ និង ប្រណិត ក្រុម​ហ៊ុនបានចូលរួមសហការជាមួយក្រុមហ៊ុន Mansory ជាអ្នកជំនាញលើការឆ្នៃម៉ូត មកបំពេញ​បន្ថែម​លើ​ចំនុច​ខ្វះ​ខាត។ ដូចនេះជាលទ្ធិផលឆ្លើយតប Rang Rover Sport 2014 គឺពិតជាទំនើបបំផុតក្នុងឆ្នាំ ២០១៤ នេះ។ 

យោងទៅតាមការបញ្ជាក់ជូនរបស់ក្រុមហ៊ុន បង្ហាញថា Rang Rover Sport 2014 គឺជារថយន្ដដែល​ប្រើ​ប្រាស់​​​បច្ចេក​វិទ្យាទំនើប ទាំងក្នុងនិងក្រៅ ក្នុងនោះការវិវឌ្ឍលើទម្រង់ម៉ាស៊ីនក៏ត្រូវដាក់បញ្ចូល ដែល​ការ​ដាក់​​បញ្ចូល​នេះគឺ Rang Rover Sport 2014 មានសមត្ថភាព ៨ ម៉ាស៊ីន (V8) ខ្នាតរង្វាស់ ៦១២ សេស ត្រូវនឹង ៥.០ Liter អាចប្រើសមត្ថភាពល្បឿនលឿនបំផុតប្រហែល ២៨០ គ.​ម ក្នុងមួយម៉ោង។​ ចំណែក តម្លៃវិញ គឺ ៨៥០០០ ដុល្លា។ បង្កើនភាពថ្លៃថ្នូរក្នុងលំដាប់ថ្នាក់សង្គម គឺមានតែ  Rang Rover Sport 2014 ។













ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed 


Tags: Vehicle Rang Rover Sport 2014