CamNews

រថយន្ត 

រថយន្ដទំនើប Mercedes SLK55 AMG ស៊េរីឆ្នាំ ២០១៥ បានមកដល់ហើយ

យានយន្ដ៖ ក្រោយពីការបកស្រាយបង្ហាញកន្លងមក របស់ ក្រុមហ៊ុន Mercedes មានច្រើនម៉ូដែល ដែលដំណើរ​ការក្នុងទីផ្សារ ហើយទទួលបានការគាំទ្រច្រើន រហូតមកដល់ពេលនេះទៀត ក្រុមហ៊ុននិង បង្ហាញ​ស៊េរីថ្មីមួយទៀត ជាប្រភេទរថយន្ដ​មួយបាំងកន្លះ តែប្រើសមត្ថភាពខ្លាំង នោះគឺ 2015 Mercedes SLK55 AMG ។ 

ផ្ដោតសំខាន់លើ ទំនើប និង​ គុណភាពនិយម Mercedes SLK55 AMG 2015 ដែលមានរូបរាងស្រស់សង្ហា បាន​បង្ហាញខ្លួន រួចម្ដងហើយកាលពីឆ្នាំ ២០១២ ក្នុងទម្រង់ម៉ូដែល បំពាក់ប្រព័ន្ធបរិក្ខាមិនសូវមានភាពទំនើប​ទេ​ប៉ុន្ដែមកដល់ពេលនេះ ក្រុមហ៊ុនបានបន្ថែមនូវភាពទំនើបឲ្យកាន់តែអស្ចារ្យថែមទៀត ទាំងគ្រឿងក្រោម និង​ ប្រព័ន្ធភ្លើង ជាពិសេសសម្លេងតន្រ្ដី ។​

ស៊េរី Mercedes SLK55 AMG 2015​ សម្រាប់ឆ្នាំថ្មីនេះ និងត្រូវចូលទីផ្សារប្រកួតប្រជែងដោយភ្ជាប់មកជាមួយ​នូវលក្ខណៈសម្បត្ដិដូចជា ប្រើសមាសភាព ៨ ម៉ាស៊ីន (V8) ខ្នាតរង្វាស់ ៥.៥​ Liter និងសមាសភាពទំហំកម្លាំង​ ៤២២ សេះ ប្រើប្រអប់លេខដៃមាន​ចំនួន ៧ លេខ ដែលអាចប្រើប្រាសល្បឿន លើនកំពូលដល់ទៅ ២៤៩ គ.ម​ក្នុងមួយម៉ោង។ ចំណែកតំលៃវិញគឺ ប្រហែល ១២៥០០០ ដុល្លារ​​​៕​



ដោយ៖ អឿ អ៊ុុុយ
ប្រភព៖ Topspeed 

 


Tags: Vehicle Mercedes SLK55 AMG 2015