CamNews

យល់ដឹង 

មូលហេតុអ្វី ទើប​មាន​ច័ន្ទ​គ្រាស?

អវកាស៖ ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការបកស្រាយ នៅក្នុងគេហទំព័រ វិទ្យាសាស្រ្ត Space.Com នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៥ថា ពាក្យថា “គ្រាស” បានន័យថាងងឹត ឬមើលមិនឃើញ។ ជាក់ស្តែង នៅពេលដែរ ព្រះច័ន្ទ ធ្វើដំណើរឆ្លងកាត់ចន្លោះភពផែនដី និង ព្រះអាទិត្យ វាត្រូវបានគេហៅថា “សូរ្យគ្រាស”។ ដោយឡែក នៅពេលដែរ ភពផែនដីធ្វើ ដំណើរឆ្លងកាត់ចន្លោះ ព្រះអាទិត្យ និងព្រះច័ន្ទ វិញ វាត្រូវបានហៅថា “ច័ន្ទគ្រាស”។

ក៏ប៉ុន្តែ តើមូលហេតុអ្វីបានជាមានភាពងងឹតនេះកើតឡើង?

ភាពងងឹតកើតឡើង ដោយសារតែ ភពផែនដីចោលស្រមោលរបស់វា ចេញឆ្ងាយ ទៅក្រៅ លំហអាកាស ផុតពី គោចររបស់ព្រះច័ន្ទ។ ចំណែកឯព្រះច័ន្ទវិញក៏បានធ្វើដំណើរឆ្លងកាត់ ស្រមោលនោះ ដែលជាហេតុធ្វើឲ្យមាន ច័ន្ទគ្រាស ឬសូរ្យគ្រាសកើតឡើង។

ជាមួយគ្នានេះដែរ ច័ន្ទគ្រាសកើតឡើង ជាគូរជាមួយនឹង សូរ្យគ្រាស ក្នុងរយៈពេល២សប្តាហ៍ ដាច់ពីគ្នា។ បាតុភូត ទាំងនេះកើតឡើងក៏ដោយសារ ភពផែនដី ព្រះអាទិត្យ និង ព្រះច័ន្ទស្ថិត នៅ គន្លងជាជួរតែមួយនិងបាំង ស្រមោល គ្នាទៅវិញទៅមក។

ជាធម្មតា ច័ន្ទគ្រាសកើតឡើងក្នុងរយៈពេលជាច្រើនម៉ោង ដោយសារតែព្រះច័ន្ទធ្វើដំណើរ យឺតៗតាមស្រមោល របស់ភពផែនដី។ ប្រសិនបើព្រះច័ន្ទឆ្លងកាត់ជាយស្រមោល របស់ភព ផែនដី គេហៅថាច័ន្ទគ្រាសមួយចំហៀង។ តែ ប្រសិនបើ ព្រះច័ន្ទឆ្លងកាត់ផ្ទៃងងឹតខ្លាំងរបស់ ស្រមោល គេហៅថា ច័ន្ទគ្រាសទាំងមូល។

ស្រមោលរបស់ ភពផែនដី មានពណ៌ក្រហម ស្រដៀងនឹងពណ៌ព្រះអាទិត្យរៀបអស្តង្គត់។ នៅពេលដែល ពន្លឺព្រះអាទិត្យចាប់ផ្តើមសាយភាយដោយការឆ្លងកាត់ បរិយាកាសរបស់ ភពផែនដី ពណ៌ផ្សេងៗនៃពន្លឺ ក៏បាន បាត់បន្តិចម្តងៗ។

ដោយឡែក សូរ្យគ្រាស កើតឡើង នៅពេលដែរព្រះច័ន្ទចោលស្រមោលរបស់វាទៅកាន់ ភពផែនដី។ ផ្នែកដ៏ងងឹត ជាងគេបំផុតនៃ ស្រមោលរបស់ព្រះច័ន្ទ ដែលត្រូវបានហៅថា ស្រមោល អុំាប្រា គឺស្ថិតនៅមិនដល់ ២៦៧គីឡូម៉ែត្រ នោះទេ ពីផ្ទៃរបស់ភពផែនដី។

មួយវិញទៀត ដោយសារតែ គោចររបស់ព្រះច័ន្ទ ត្រូវបានចាត់ទុកថាមានលក្ខណៈ ដូចទៅនឹង គោចររបស់ ភពផែនដី ភាពងងឹតមិនអាចកើតឡើងរាល់ពេលដែលមានព្រះច័ន្ទពេញបូរមី នោះឡើយ។ វាអាចកើតឡើង លុះត្រា តែព្រះច័ន្ទ ព្រះអាទិត្យ និងភពផែនដី ស្ថិតនៅក្នុងគន្លងជាជួរតែមួយប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៤ ច័ន្ទគ្រាសបានកើតឡើង២ដង ដែលលើកទីមួយនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៤ និងលើកទី២ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៥។ ដោយឡែកនៅ ក្នុង ឆ្នាំ២០១៥នេះ ច័ន្ទគ្រាសក៏កើតឡើង ២ដងដែរ ដោយលើកទីមួយ បានកើតឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ និង លើកទី២ នឹងកើតឡើងនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៥ ឆាប់ៗនេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news USA United States Nasa Blue moon SLS