CamNews

រថយន្ត 

តើមានអ្វីកើតឡើង ចំពោះ កំពូលអ្នកប្រមាញ់រូបភាព របស់ Google (A Google Street View Car)?

យានយន្ដ៖ ប្រិយមិត្ដនឹងមានការងឿងឆ្ងល់ជាក់ជាមិនខានឡើយ​ បន្ទាប់ពីបានឃើញរូបភាពយ៉ាងស្កេះស្កះ​លាយលំ ជាពណ៌ដូចឈាមយ៉ាងក្រហមឆ្អៅ នៅលើរថយន្ដក្រុមហ៊ុន Google ខណៈដែលកំពុងតែចុះបំពេញកាតព្វកិច្ច ថតរូបនៅក្នុងទីប្រជុំជនមួយកន្លែងឈ្មោះថា Buñol នៃប្រទេសអេស្ប៉ាញ។ 

ជាកាពិតណាស់ថា រូបភាពដែលបានបង្ហាញ ជាមួយសំណកជាច្រើនមានពណ៌ជាឈាមក្រហម ឆ្អៅលើ​រថយន្ដ Google គឺជាផ្លែប៉េងប៉ោះទុំ ដែលត្រូវបានគេយកមកគប់ ធ្វើជាល្បែងកម្សាន្ដ ក្នុងឱកាសពិធីបុណ្យ ប្រចាំឆ្នាំរបស់ប្រទេសអេស្ប៉ាញ ដែលមានឈ្មោះថា La Tomatina នៅក្នុងតំបន់ Buñol ។ 

ប្រភពគេហទំព័របានចុះផ្សាយឲ្យដឹងថា ក្នុងកម្មវិធីបុណ្យប្រចាំឆ្នាំ La Tomatina ក្នុងតំបន់ Buñol បានធ្វើឡើងកាលពីថ្ងៃទី ២៦ ត្រូវបានគេប៉ាន់ស្មានថាមានចំនួនប្រជាជនរហូតដល់ទៅ ជាង ៣០០០០ នាក់ចូលរួមប្រារព្ធពិធីបុណ្យ ខណៈដែលប្រជាប្រិយភាពប្រចាំឆ្នាំ គឺគេតែងតែនិយមយក ផ្លែប៉េងបោះមកធ្វើជាល្បែងកម្សាន្ដ ដោយគប់គ្នាយ៉ាងសប្បាយ មិនថាលើទីដងផ្លូវ រឺទីប្រជុំជននោះទេ ពោលគឺ ពេញក្នុងតំបន់​​​​​​​Buñol ទាំងមូលតែម្ដង សុទ្ធសឹងទៅដោយ​ ផ្លែប៉េងបោះ ក្រាលពេញដី យ៉ាងក្រហមឆ្អៅ។​ 

ក្រុមហ៊ុន Google ក៏បានចាប់អារម្មណ៍នឹង ទេសភាពបុណ្យនេះខ្លាំងណាស់ ខណៈដែលចង់បានរូបភាព​ជាច្រើនសន្លឹក ដែលពោពេញទៅដោយ​ពណ៌ ស្រស់ប្លែក ក្រហមឆ្អៅ លាតសន្ធឹងលើដី ហាក់ដូចជា តំបន់ Buñol ទាំងមូលគ្របដណ្ដប់ទៅដោយ ឈាម ។ ហេតុនេះហើយ ក៏សម្រេចចិត្ដចេញធ្វើការ ប៉ុន្ដែ​ត្រូវ ក្រុមមនុស្សជាច្រើន ស្ទាក់ជាប់ អបអរជាមួយ ផ្លែប៉េងបោះ ថែមទាំងបង្កឲ្យមានការខូតខាងថែមទៀតផង ។ ប្រភពព័ត៌មានបានបន្ដទៀតថា បរិមាណគីឡូប៉េងបោះដែលត្រូវបាន ប្រើប្រាស់ក្នុងកម្មវិធីបុណ្យ​ប្រហែលជាមានចំនួន ដល់ទៅ ១៥០ តោនទម្ងន់។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle A Google Street View Car