ព័ត៌មានកីឡា៖ ល្បីកក្រើកលើបណ្ដាញសង្គមព័ត៌មាន អនឡាញ ខណៈទទួលបានដំណឹងថា ប៉ាក់ គីអៅ នឹង Floyd យល់ព្រមគ្នាប្រកួត នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៥ នៅ Las Vegas ក្នុងតម្លៃខ្លួន ២៥០ លានដុល្លារ ។
សន្ទុះល្បឿននៃការសាយភាយ ដំណឹងបានធ្វើឲ្យមានការរំជើបរំជួល ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលក្ដីស្រម៉ៃ កន្លងមកនឹងជឿជាក់ថា ជំនួបគ្នារវាង កីឡាករខ្លាំងទាំងពីរ ពិតប្រាកដជាកើតមានមែន ។
Floyd បានធ្វើសន្និសិទកាសែត ដោយផ្ទាល់ជាមួយក្រុមអ្នកព័ត៌មាន ដោះស្រាយមន្ទិលពីរឿងនៃការប្រកួតរបស់ខ្លួនជាមួយ ប៉ាក់ គីអៅ ដោយគាត់យល់ព្រមនឹងតម្លៃការប្រកួតដល់ទៅ ២៥០ លានដុល្លារ ហើយរើសកាលបរិច្ឆេទតាមដែលបានលើកឡើងខាងលើ ។ ប៉ុន្ដែស្របនឹងការលើកឡើងដូច្នោះ ក៏មានរឿងមួយគួរឲ្យសោកស្ដាយផងដែរ ខណៈមានការសួរបញ្ជាក់ជារឿយៗពីអ្នកការសែត ទៅកាន់កីឡាករ ថាតើការសម្រេចចិត្ដនេះពិត ឬ ក៏អត់ ។
យោងតាមការលើកឡើងរបស់ Floyd នៅពេលនេាះ បាននិយាយថា តាមការពិតអ្វីដែលសម្រេចនោះ គឺមិនទាន់ជា មានការសម្រេចនៅលើក្រដាសស្នាមត្រឹមត្រូវ ហើយទទួលស្គាល់ដោយចុះហត្ថលេខារវាងអ្នកទាំង ២ នៅឡើយទេ ។ គ្រប់យ៉ាងដូចតែពេលមុនអីចឹងឯង គ្រាន់តែម្ដងនេះ គាត់មានទំនុកចិត្ដ នឹង ក្ដីសង្ឃឹមច្រើនជាងពេលមុន តែប៉ុណ្ណោះ ។
ដូច្នោះយោងតាមការអះអាងនូវពាក្យសម្ដីរបស់ Floyd ពេលនេះផងដែរ អាចយល់បានថា ការប្រកួតមានភាគរយច្រើន ជាងពេលកន្លងមក គ្រាន់តែអ្នកទាំង ២ មិនទាន់សម្រេចបាននូវលិខិតស្នាម ដោយចុះហត្ថលេខាត្រឹមត្រូវនៅឡើយតែប៉ុណ្ណោះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .sportingnews