CamNews

តារា 

គង់ វង្សយ៉ាទី ឮថា​ត្រៀម​​ខ្លួន​ជិះ រថ​យន្ត LEXUS 570 ក្រោយ​ប៉ះ​ស្នេហ៍ ជា​មួយ​ឧកញ៉ា

(ភ្នំពេញ)៖ ពិធីការិនីសម្បូរដើមទ្រូង ជូបជំពប់ស្នេហ៍ឧកញ៉ាទ្រព្យស្តុកស្តម្ភវ័យ​កណ្តា​លម្នាក់ កញ្ញា ​គង់ វង្សយ៉ាទី ចាប់តាំងពីដើមឆ្នាំ២០១៥មកនេះ ទស្សនិកជនមើលឃើញថា យឺអ៊ុនរបស់នាងហាក់ដូចជាស្ទុះឡើង ខ្ពស់កក់ពពក ដែលគ្មាននរណាអាចនឹកស្មានដល់ ក្រោយពីនាងប៉ះចំស្នេហ៍មានហុងស៊ុយ មកនោះ។

ជាការគត់សម្គាល់ រឿងដែលសំខាន់នោះ គឺកញ្ញា គង់ វង្សយ៉ាទី បា​ន​ទទួលជោគជ័យទាំងការ​ងារសិល្បៈ និងជីវិតស្នេហាក្រៅឆាក ខណៈដែលបច្ចុប្បន្ន នាង​កំពុង​តែ​សាងសម្ព័ន្ធភាពស្នេហ៍ជាមួយឧកញ៉ាម្នាក់ យ៉ាងផ្អែមល្ហែមបំផុត។ ទន្ទឹមនឹងជីវិតហ៊ឺហាស៊ីវិល័យ មានប្រាក់ចាយពេញៗដៃ​ មានរថយន្តស៊េរីទំនើប ជិះយ៉ាងត្រជាក់ចិត្ត រស់នៅ​យ៉ាងសុខស្រួលនេះដែរ ក៏មិនទាន់បំពេ​ញតាមតម្រូវចិត្ត របស់តារាស្រីរូបនេះទេ ព្រោះម​ហិច្ឆតារបស់នាងពេលនេះ គឺចង់ប្តូរ ជិះរថយន្ត ​មានតម្លៃជាង១០ម៉ឺនដុល្លារវិញម្ដង។

ប្រភពពីអ្នកជិតដិត ជាមួយនឹងស្រីស្រស់ គង់ វង្សយ៉ាទី បានលួចបង្ហើបថា បច្ចុប្បន្ននេះកញ្ញា គង់ វង្សយ៉ាទី មានមហិច្ឆតា ចង់ប្តូររថយន្ត ដែលនាងធ្លាប់ ជិះរាល់ថ្ងៃ ទៅយករថយន្តម៉ាក LEXU​S 570 ស៊េរីទំនើបចុងក្រោយ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារមកជិះ ដើម្បីឲ្យត្រជាក់ចិត្ត និងបង្អួតអ្នក​សិល្បៈ​ដូចគ្នាវិញម្តង។

ប្រភពខាងលើបាននិយាយទៀតថា ឥឡូវនេះនាង គង់ វង្សយ៉ាទី កំពុងតែស្វះស្វែង​រកលុយ បង្គ្រប់ទិញរថយន្ត LEXUS 570 យកមកជិះបង្អួតគេឯង ក្នុងនាមជាតារាស្រីមានឈ្មោះល្បី ក្នុងសិល្បៈនឹងគេម្នាក់ដែរនោះ។ ចំពោះការខ្វះខាតលុយបន្តិចបន្តូច ទំនងជាមិនមានបញ្ហា សម្រាប់នាងទេ ព្រោះ យ៉ាទី មានគូស្នេហ៍ចាំជូយជ្រោមជ្រែង ពីក្រោងខ្នងរាល់ការចំណាយគ្រប់​យ៉ាង។

ពិធីការិនីដែលកំពុងឡើងកូដ កញ្ញា គង់ វង្សយ៉ាទី នៅរសៀលថ្ងៃទី២៨ ខែធ្នូនេះ មិនអាចទំ​នាក់ទំនង​ ដើម្បីបំភ្លឺបន្ថែមបានទេ។ ដូច្នេះ Khmer​talking នឹងព្យាយាមធ្វើការទំនាក់​ទំនង​ ដើម្បីសួរនាំជុំវិញព័ត៌មានខាងលើនេះ នៅពេលក្រោយ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Star News PP Kongvong Yati