ព័ត៌មានអន្តរជាតិ ៖ ជាការពិត ប្រធាន បទក្តៅ តួរលេខ អាយុ យុវវ័យ បាត់បង់ព្រហ្មចារី គឺជាបញ្ហា ចម្រូងចម្រាស់ខ្លាំងនៅក្នុងប្រទេសចិន ខណៈមាន ស្ថាប័ន មួយចំនួននិងផ្សេងៗពីគ្នា តែងតែបើក ការស៊ើបអង្កេត ។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវ មកពី សាកលវិទ្យាល័យ Peking សហការណ៍ រួមគ្នាជាមួយនឹង គេហទំព័រ យុវវ័យ រកឃើញថា យុវវ័យចិន ដែលបានកើតអំឡុងឆ្នាំ ១៩៩៥ គិតជា មធ្យមបាត់បង់ព្រហ្មចារី ក្នុងវ័យ១៧ ឆ្នាំ ខណៈបណ្តា យុវវ័យកើតឆ្នាំ ១៩៩០ គិតជា មធ្យមបាត់បង់ ព្រហ្មចារី ក្នុងវ័យ ១៩ ឆ្នាំ និងក្នុងចំណោម យុវវ័យកើតឆ្នាំ ១៩៨០ គិតជា មធ្យមបាត់បង់ព្រហ្មចារី ក្នុងវ័យ ២២ឆ្នាំ ក្នុងនោះ តួរលេខ ផ្លូវការ នៃ ក្រុម យុវ័យប្រលូកចូល ក្នុងការ រួមភេទប្រកប ដោយ សុវត្ថិភាព មានត្រឹមតែ ៣៥ភាគរយតែប៉ុណ្ណោះ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយ ដឹងថា របកគំហើញ ខាងលើ អាចបញ្ជាក់ទៅបាន បន្ទាប់ពីមាន កិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា រវាង សាកលវិទ្យាល័យ Peking និងគេហទំព័រ យុវវ័យ តាម រយៈការស្ទង់មតិរយៈពេលជាង ២ ខែ កន្លងមកនេះ ក្នុងចំណោម មនុស្ស ៨០,០០០ ពីទីតាំង ៣៤ កន្លែង មកពីជុំវិញប្រទេសចិន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា