CamNews

យល់ដឹង 

ការ​រួម​រ័ក​ឈាន​ដល់​កំពូល ជួយ​ឲ្យ​ជីវិត​រស់​នៅ​បាន​យូរ

ការសិក្សាស្រាវជ្រាវបង្ហាញថា បុរសដែលសម្រេចបានការឈាន ដល់ចំណុចកំពូល ២ដង ឬច្រើនជាង ២ដងក្នុងមួយសប្ដាហ៍ អាចរស់បានយូរជាងបុរសដែលឈានដល់ចំណុចកំពូលតិចដងជាងចំនួនខាងលើ។ សម្រាប់ស្ត្រីក៏មិនខុសគ្នាដែរ ស្រ្ដីដែលទទួលបាន សេចក្ដីសុខ និងរីករាយនៅក្នុងការរួមភេទ រស់នៅបានយូរជាងស្រ្ដីដែលមានក្ដីរីករាយតិចតួចនៅក្នុងការរួមភេទផងដែរ។
 
ហេតុផលតែមួយគត់ធ្វើឱ្យបុរសស្រ្ដីមានអាយុវែង អាចមកពីមូលហេតុថា ភាពស្រណុកសុខស្រួលនៃការឈានដល់ចំណុចកំពូល មាននូវឥទ្ធិពលវិជ្ជមាន ដល់រីរាង្គផ្សេងៗ និងប្រព័ន្ធរាងកាយទាំងស្រុង។

លោកបណ្ឌិត Beverly Whipple អ្នកជំនាញខាងសុខភាពផ្លូវភេទបាន មានប្រសាសន៍ថា «លទ្ធផលនៃការសិក្សាស្រាវជ្រាវកំពុង បង្ហាញឱ្យយើងឃើញថា ខណៈពេលសកម្មភាពរួម ភេទឈានឡើងខ្ពស់ គ្រោះថ្នាក់នៃជំងឺមហារីកសុដន់ស្រ្ដី មានការធ្លាក់ចុះ »។

ការសិក្សាស្រាវជ្រាវបានណែនាំថា លទ្ធផលដ៏គាប់ប្រសើរនេះអាចបណ្ដាលមកពីការកើនឡើងរហ័សនៃប្រភេទអ័កម៉ូន ដូចជា Oxytocin ដែលផលិតចេញស្របពេលអារម្មណ៍ស្រើបស្រាល និងការឈានដល់ចំណុចកំពូល។ ការបញ្ជាក់បង្ហាញនៃការសិក្សា ស្រាវជ្រាវមួយចំនួនបានឱ្យដឹងថា ការសម្រេចសេចក្ដីសុខនៃការឈានដល់ចំណុចកំពូល ញឹកញាប់អាចជួយការពារប្រឆាំងនឹងជំងឺ បេះដូង និងជួយរក្សាខួរក្បាល របស់អ្នកឱ្យមានសុខភាពល្អ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips