បរទេស៖ យើងដឹងហើយថា លុយបានដើរតួនាទីយ៉ាងសំខាន់ក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ។ តើអ្នកដឹងទេថា ក្នុងតំបន់អាស៊ីប្រទេសណាខ្លះ ដែលមានរូបិយប័ណ្ណថ្លៃជាងគេបំផុតនោះ? ដើម្បីជ្រាបច្បាស់ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា៖
១. Kuwaiti Dinar
ជារូបិយប័ណ្ណនៃប្រទេសគុយវ៉ែត ដែលមាន KWD គឺជាកូដរូបិយប័ណ្ណរបស់ខ្លួន ។ គុយវ៉ែតត្រូវបានគេចាត់ទុកថា ជា ប្រទេសដ៏មានទ្រព្យសម្បត្តិ និងមានរូបិយប័ណ្ណថ្លៃបំផុត នៅក្នុងលើពិភពលោកដោយ ១ dinar ស្មើនឹងចំនួន ៣,៤៦ ដុល្លារអាម៉េរិក ។
២. Bahraini dinar
រូបិយប័ណ្ណនេះ ត្រូវបានប្រើជាលើកដំបូងនៅឆ្នាំ១៩៦៥ ក្នុងប្រទេសបារ៉ែន ហើយ BHD គឺជាកូដរូបិយប័ណ្ណនៃប្រទេស នេះដែល ១ dinar ស្មើនឹងចំនួន ២,៦៥ ដុល្លារអាម៉េរិក ។
៣. Omani Rial
ជារូបិយប័ណ្ណផ្លូវការនៃប្រទេសអូម៉ង់ ដែលមាន OMR គឺជាកូដរូបិយប័ណ្ណរបស់ខ្លួន ។ ប្រទេសនេះ មានសេដ្ឋកិច្ចដ៏រឹង មាំ និងមានការអភិវឌ្ឍធនធានមនុស្សកម្រិតខ្ពស់ ។ ប្រទេសអូម៉ង់មានតម្លៃរូបិយប័ណ្ណក្នុង ១ rial ស្មើនឹងចំនួន ២,៦០ ដុល្លារអាម៉េរិក ។
៤. Jordanian Dinar
ជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសហ៊្សកដានី មាន JOD គឺជាកូដរូបិយប័ណ្ណរបស់ខ្លួន ហើយក្នុង ១ Jordanian dinar ស្មើនឹងចំនួន ១,៤១ ដុល្លារអាម៉េរិក ។
៥. Azerbaijani Manat
ត្រូវបានគេស្គាល់ថា ជារូបិយប័ណ្ណផ្លូវការនៃប្រទេស Azerbaijan ដែលមាន AZN គឺជាកូដរូបិយប័ណ្ណរបស់ខ្លួន ហើយ ក្នុង១ Azerbaijani Manat ស្មើនឹង ១,២៨ ដុល្លារអាម៉េរិក ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល