ចិន ៖ លោក Ge Yuanzheng គឺជាពលករចំណាកស្រុក ដែលបានមកធ្វើការជាកម្មករសំណង់នៅក្នុងក្រុងសៀងហៃ។
ជាកម្មករសំណង់ គាត់រកបានតែ ២០០ ទៅ ៣០០ យន់ ប៉ុណ្ណោះ។ ព្រោះតែកម្រៃតិចតួច គាត់បានរស់នៅជាមួយកម្មករដទៃទៀត ក្នុងបន្ទប់ដ៏តូចមួយ។ គាត់មានកង់មួយ ហើយអាហារពេលយប់របស់គាត់មានតែ បន្លែ តៅហ៊ូ និងបាយប៉ុណ្ណោះ។
ក្រោយពេលហូបបាយពេលល្ងាចរួច គាត់តែងតែជិះទៅកាន់ស្ថានីយ៍ក្រោមដី ដើម្បីប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃ សម្រាប់ទូរស័ព្ទទៅកាន់ក្រុមគ្រួសារគាត់ ជារៀងរាល់ថ្ងៃ។
ប្រពន្ធរបស់គាត់ មិនដឹងថាគាត់ប្រើ Wi-Fi របស់ស្ថានីយ៍ក្រោមដី ដើម្បីទូរស័ព្ទទៅកាន់គ្រួសារឡើយ។ លោក Ge Yuangzhen មានបំណងទៅលេងផ្ទះក្នុងឱកាសចូលឆ្នាំចិន ហើយជូនទូរស័ព្ទដៃថ្មីមួយ ទៅកាន់ប្រពន្ធរបស់គាត់ ៕
ប្រភព៖ Koreaboo