ស្ទើរតែមិនគួរឲ្យជឿ ៖ បុរសវ័យចំណាស់ វ័យ ៦៥ ឆ្នាំ ដែលជាជនជាតិ ឥណ្ឌា នោះ ត្រូវបានគេ សង្ស័យឲ្យដឹងថា រោគគាំងបេះដូងរបស់លោកបានរើឡើង អំឡុងពេលដែលទស្សនាខ្សែភាពយន្ត បែបរន្ធត់ The Conjuring 2 កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ ទី ១៦ មិថុនា កន្លងទៅនេះ ។
សារព័ត៌មាន The Times of India ធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា បុរសវ័យចំណាស់ វ័យ ៦៥ ឆ្នាំ រូបនេះ រួមជាមួយនឹងមិត្តភក្កិបាននាំគ្នាទៅកាន់រោងកុន ដែលមានទីតាំងស្ថិតនៅក្រុង Tirunanna- malai ភាគខាងត្បូងឆៀងខាងកើ រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ដើម្បីទស្សនាខ្សែភាពយន្តថ្មី The Conjuring 2 ។
យោងតាមការដកស្រង់សម្តីមន្រ្តី ប៉ូលីសក្នុងស្រុកឲ្យដឹងថា អំឡុងពេលដែលចាក់បញ្ចាំងខ្សែភាព យន្ត ជនរងគ្រោះដែលកំពុងតែអង្គុយទស្សនានោះ ស្រាប់តែឈឺដើមទ្រូង និងសន្លប់បាត់បង់ស្មារតី តែម្តង។ ភ្លាមៗ មានបទអន្តរាគមន៍បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ Old Government Hospital តែជាអកុសល ក្រុមវេជ្ជបណ្ឌិត អះអាងអោយដឹងថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ។ រឿងដែលចម្លែក និងមិននឹកស្មានដល់នោះគឺថា សាកសពជនរងគ្រោះ ក៏ដូចជា មិត្តភក្កិជនរងគ្រោះបានបាត់ខ្លួន នៅពេលដែលមានការបញ្ជូនសពទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើ កោសល្បវិច័យ ។ បច្ចុប្បន្នភាព មន្រ្តីប៉ូលីស ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ កំពុងតែចេញប្រតិបត្តិការ កំណត់អត្តសញ្ញាណជនរងគ្រោះ ៕
- អាន ៖ លងបះសក់ទៀតហើយ ជាមួយនឹងភាពយន្ត The Conjuring 2 (Trailer Inside)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន