(កូឡុំប៊ី)៖ យោងតាមសារព័ត៌មាន BBC បានចេញផ្សាយមុននេះបន្តិចដោយបានបង្ហាញរូបភាពនៃហេតុការណ៍ធ្លាក់យន្តហោះ ខណៈក្រុមជួយសង្គ្រោះជាតិ កំពុងជួយសង្គ្រោះ និងរាយការណ៍ថា មានមនុស្ស៦នាក់នៅមានជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ ក្នុងនោះ អ្នកចាំទីឲ្យក្រុមកីឡា ករបាល់ទាត់ Goalkeepers Marcos Danilo និង Jakson Follmann បានរស់រានមានជីវិត ក្នុងចំ ណោមសហសេវិកប្រមាណ ៤នាក់ផ្សេងទៀត ដែលមានឱកាសនៅរស់រានមានដូចគ្នា ។
យោងតាមសារព័ត៌មានអន្តរជាតិធំៗបានបន្តចេញផ្សាយ Update ឲ្យដឹងនៅមុននេះបន្តិចថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល របស់កូឡុំប៊ី បានចេញមកបញ្ជាក់ថា នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សទាំង៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ៧២នាក់ និងសហសេវិកចំនួន៩នាក់។
យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេងក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធ សប្តាហ៍នេះ៕