CamNews

កុំព្យូទ័រ 

សេវាកម្មគូរ avatar Facebook ក្លាយទៅជាគំនូរចំអក

Adam Ellis គឺជាជាងគំនូររឿងតុក្កតា និងគំនូរចំអក។ ពេលទំនេរគាត់ចូលចិត្តគូរឡើងវិញ
រូប profile Facebook របស់មិត្តភ័ក្តរបស់គាត់ ក្លាយទៅជារូបចម្លែកកំប្លែង។ ហើយគំនិត
កំប្លែងនេះ បានក្លាយទៅជាគម្រោងពាណិជ្ជកម្មតូចមួយនៅលើអ៊ីនធឹណែតរបស់
Adam Ellis។


នៅលើ Facebook គាត់ធ្លាប់ប្រាប់គេថាមិនគួរធ្វើជាមិត្តជាមួយគាត់ទេ ពីព្រោះប្រយ័ត្ន
នៅថ្ងៃណាមួយ avatar profile​ របស់គេនឹងក្លាយទៅជារូបចំអក យកទៅធ្វើចំអកចំអន់
លេងសើចក៏មិនដឹងដែរ។ ក៏ប៉ុន្តែផ្ទុយទៅវិញ មិត្តភ័ក្តរបស់គាត់ ភាគច្រើនបានទទួលយក
ស្នារដៃរបស់Adam Ellis យ៉ាងសប្បាយ។
រឿងនេះក៏បានរីករាលដាលតទៅទៀត។ អ្នកប្រើអ៊ីនធឹណែតជាច្រើនបានផ្ញើរសំណូមពរ
មកគាត់ ដោយមានបំណងចង់បាន avatar profile ពិសេសដូចអញ្ចឹង។ ចាប់ពីពេលនោះ
តទៅ Adam បានមានគំនិតអំពីការលក់សេវាកម្មគូរ avatar profile។ ប៉ុន្តែតំលៃវាក៏មិន
ថោកនោះទេ គឺ២៥ដុល្លារអាមេរិកសំរាប់មួយគំនូរ៕


ប្រភព៖ VNN.
ដោយ៖ ណាវី.

Tags: