CamNews

ទូរស័ព្ទ 

HTC ដាក់លក់ទូរស័ព្ទដៃម៉ាកHTC Evo 3D នៅក្នុងប្រទេសតៃវ៉ាន់


កាលពីថៃ្ងពុធកន្លងទៅនេះក្រុមហ៊ុនHTC បានបើកអោយដំនើរការអោយប្រើប្រាស់
ទូរស័ព្ទដៃម៉ាកHTC ដែលអេក្រង់នោះអាចមើលជាលក្ខណៈ3Dបាននៅក្នុងប្រទេស
តៃវ៉ាន់។ទូរស័ព្ទដៃនេះម៉ាក HTC Evo 3D ត្រូវបានដាក់លក់នៅក្នុងសហរដ្ឋអាមេរិច
រួចមកហើយដោយវាមាន ដោយមានទំហំ៤.៣អ៊ីនTouch Screen អាចថតរូបនិង
មើលរូបភាពជាលក្ខណៈ3D ដោយមិនបាច់មានវែនតាជំនួញឡើយ។

លោក Cliff Lai បាននិយាយថា នេះពិតជាឱកាសដ៏ល្អដែលក្រុមហ៊ុនHTCបានដាក់
លក់ទូរស័ព្ទដៃម៉ាក HTC Evo 3Dនេះមុនក្រុមហ៊ុនApple ដែលត្រៀមនិងចេញនៅ
ខែតុលាខាងមុខនេះ។ទូរស័ព្ទមួយប្រភេទនេះមានតំលៃជាង ២១,៩០០ដុល្លាតៃវ៉ាន់
ស្មើរនឹង ៧៦០ដុល្លាសហរដ្ឋអាមេរិច។



ស្វែងរកទិញរាល់ផលិតផល HTC, Mobile/ Tablet នៅទីនេះ


ដោយ ខេមរៈ
(www.kbay.com.kh)

Tags: