CamNews

ទូរស័ព្ទ 

ប្រជាជនកូរ៉េខាងត្បូង​ជាង​២៥,០០០នាក់​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង Apple

កាសែត Korea Herald បានឲ្យដឹងថាក្រុមហ៊ុនខាងច្បាប់ Miraelaw បានសហការជាមួយ
អ្នកប្រើប្រាស់ទូរស័ព្ទiPhone នៅកូរ៉េខាងត្បូងជាង ២៥.០០០នាក់ កាលពីថ្ងៃពុធបានដាក់
​ពាក្យ​បណ្តឹងប្រឆាំងក្រុមហ៊ុន Apple ពីបទរំលោភសិទ្ធិផ្ទាល់ខ្លួនចំពោះការ ប្រមូលទិន្នន័យ
ខុសច្បាប់​របស់អ្នកប្រើប្រាស់ទូរស័ព្ទនៅតាមតំបន់ ។

Korea Herald បានឲ្យដឹងថា Apple ត្រូវសងប្រាក់សំណងឲ្យអ្នកប្តឹងសរុបប្រហែលជា
២៥,៨លានដុល្លា (ប្រហែល៩៣៣ដុល្លារសំរាប់ម្នាក់ៗ) ។ ការប្តឹងនេះបានកើតឡើង
ក្រោយពី មេធាវី លោក Kim Hyung-Suk ត្រូវបានផ្តល់ប្រាក់ចំនួន​៩៤៥​ដុល្លារជាប្រាក់
សំណង ​កាលពីខែ​មិថុនា។
កាលពីខែមេសាឆ្នាំ២០១១ អ្នកស្រាវជ្រាវបានបង្ហើបឲ្យដឹងថា Apple បានប្រមូលទិន្នន័យ
អំពីទីតាំងនិងពេលវេលារបស់អ្នកប្រើ នៅពេលដែលពួកគេប្រើផលិតផលរបស់ Apple។
ទិន្នន័យទាំងអស់នេះ មិនបានសរសេរជាភាពសម្ងាត់ ហើយទុកនៅក្នុងឧបករណ៍របស់
គេ ក៏ដូចជានៅ​ក្នុងកុំព្យុទ័រដែលបានភ្ជាប់ជាមួយឧបករណ៍នោះ។ Apple ក៏បានទទួល
ស្គាល់ថាទូរស័ព្ទ iPhone របស់គេបានប្រមួលទិន្នន័យ ហើយប្រកាស​ថាឧបទ្ទវហេតុនោះ​
គឺជាកើតឡើងពី "កំហុសមួយរបស់ផលិតផល"។ Apple បានដោះស្រាយបញ្ហានេះ ក្នុង
software iOS នៅដើមខែឧសភាកន្លងមក៕
ស្វែងរកទិញរាល់ផលិតផល iPhone, iPad, iPod, Mobile/ Tablet នៅទីនេះ
ប្រភព៖ dantri, cnet
ដោយ៖ មិនា

Tags: