CamNews

ទូរស័ព្ទ 

ការទិញយក Motorola របស់ Google ត្រូវបាន​ធ្វើ​ជា​រឿង​តុក្កតា

ថ្មីៗនេះ ក្រុមហ៊ុនរឿងតុក្កតា​ Next Media Animation (NMA) បានធ្វើរឿងតុក្កតាមួយអំពី
ការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនទូរស័ព្ទ Motorola របស់ Google ក្នុងតំលៃឡើងដល់
១២,៥កោដិដុល្លា។
(ព័ត៌មានទាក់ទង Google ទិញយកក្រុមហ៊ុន Motorola)

រឿងតុក្កតាខ្លីរបស់ NMAនេះ មានចំនុចដែលកំប្លែងជាច្រើន ដូចជា CEO របស់ Apple លោក
Steve Jobs ដើរតួជាមនុស្សអាក្រក់ ដែលមានសំលៀកបំពាក់ដូចជា Darth Vader ក្នុងរឿង
Star Wars បានវាយប្រហារទៅលើ Motorola។ ចំណែកបុរស២នាក់ដែលជាអ្នកបង្កើតGoogle
វិញ នៅពេលជិះសេះទៅស្វែងរកគំនិតថ្មី គេបានរកឃើញ និងជួយសង្គ្រោះ Android។
ទន្ទឹមនឹងនោះ ការត្រលប់មកវិញរបស់ Android បានធ្វើឲ្យ Nokia និង Samsung ត្រូវទៅរកការ
ការពាររបស់ Microsoft ជាមួយនឹងប្រព័ន្ធដំណើរការ Windows Phone៕



ស្វែងរកទិញរាល់ផលិតផល Android, Apple, Samsung, Nokia, នៅទីនេះ
ប្រភព៖ Go, Youtube
ដោយ៖ មិនា

Tags: