CamNews

ទូរស័ព្ទ 

កម្មវិធីថ្មី �Symbian Anna� សំរាប់ស្មានហ្វូន Nokia ឥឡូវនេះអាចដោនឡូដបានហើយ



អ៊ែស្ពូ, ហ្វាំងឡង់ ៖ Symbian Anna ដែលជាកម្មវិធីទូរស័ព្ទ Nokia ដែលទើបបានកែលំអថ្មី ឥឡូវនេះរួចរាល់សំរាប់ដោនឡូដយកមកប្រើប្រាស់ហើយ*។ កម្មវិធី Symbian Anna ធ្វើអោយការប្រើប្រាស់ស្មាតហ្វូន Nokia N8, Nokia C7, Nokia C6-01 និង Nokia E7 កាន់តែ
ប្រសើរឡើង។ User Interface ថ្មី, QWERTY keypad នៅពេលដាក់ទូរស័ព្ទបញ្ឈរ, Split-screen messaging, ផែនទី (Nokia Map) ថ្មី, ការចូលទៅគេហទំព័របានកាន់តែឆាប់រហ័ស និង Security កាន់តែរឹងមាំ គ្រាន់តែជា ឧទាហរណ៍មួយចំនួនប៉ុណ្ណោះ។ កម្មវិធី Symbian Anna អាចដោនឡូដតាមរយៈ Ovi Suite (Version 3.1.1) នៅនឹងកុំព្យូទ័រ**។


លោក Ilari Nurmi នាយករងនៃក្រុមហ៊ុន Nokia បានមានប្រសាសន៍ថា ៖ ��ស្មាតហ្វូន Nokia ដែលដំណើរការ នៅលើប្រព័ន្ធប្រតិបត្តិការ Symbian គ្រប់លំដាប់នៃតំលៃទាំងអស់កំពុង បំពេញសេចក្តីត្រូវការ និងត្រូវបានប្រើប្រាស់ដោយអតិថិជនរាប់លានលាននាក់នៅទូទាំង
ពិភពលោកនាពេលបច្ចុប្បន្ននេះ។ Symbian Anna គឺជាតឹកតាងនៃការបោះជំហានយ៉ាងធំ
ផ្នែកខាងបទពិសោធន៍ប្រើប្រាស់ ហើយវាគឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ Nokia ចំពោះ
ប្រព័ន្ធប្រតិបត្តិការ Symbian។ ក្នុងអំឡុង ១២ ខែខាងមុខនេះ Nokia នឹងបញ្ចេញស្មាតហ្វូន
Symbian ចំនួន ១០ ម៉ូដែលថ្មីបន្ថែមទៀត ចំណែកឯការលើកស្ទួយ និងការលំអទៅលើ
Symbian នឹងនៅតែបន្ត ជាប់ជានិរន្តរ៍រហូតដល់យ៉ាងតិចបំផុតត្រឹមឆ្នាំ ២០១៦�� ។



លក្ខណៈពិសេសផ្សេងៗនៃ Symbian Anna
� User interface ៖ Symbian Anna បង្អួតសំរស់គួរជាទីចាប់ចិត្តនៅក្នុងអេក្រង់
ស្មាតហ្វូនNokia N8, Nokia C7, Nokia C6-01 និង Nokia E7 ជាមួយនឹង icons
រូបរាងថ្មីពណ៌ស្អាតហើយច្បាស់ស្រឡះភ្នែក។ ម៉្យាងទៀត ការវាយអក្សរលើអេក្រង់ ក៏កាន់តែមានភាពងាយស្រួល។ ជាមួយនឹង split screen, អ្នកប្រើប្រាស់អាចឃើញ
សារឆ្លើយឆ្លងគ្នា គេហទំព័រ លេខទាក់ទាក់ទង ឬអ៊ីមែល នៅពេលកំពុងវាយអក្សរលើ
QWERTY keypad នៃស្មាតហ្វូនដាក់បញ្ឈរ។
� ផែនទី និងការចង្អុលបង្អាញផ្លូវ ៖ Symbian Anna ធ្វើអោយផែនទី (Nokia Maps) កាន់តែប្រសើរឡើង ជាពិសេសក្នុងការស្វែងរកគោលដៅ, ការពិនិត្យដំណើរផ្លូវនៃ
មធ្យោបាយដឹកជញ្ជូនសាធារណៈ ហើយវាមានសមត្ថភាពខ្ពស់ក្នុងការបញ្ជូនដំណឹង
អំពីទីតាំងដែលអ្នកប្រើកំពុងឈរជើង (Check-in) តាមរយៈ Facebook, Foursquare
និង Twitter ជាដើម ។
� ការប្រើប្រាស់អ៊ិនធឺណិត ៖ Browser ងាយស្រួលប្រើ និងដើរលឿនបើកគេហទំព័រ
បានឆាប់រហ័សទោះជាកំពុងធ្វើដំណើរក៏ដោយ។
� ប្រសើរសម្រាប់ការងារ ៖ Symbian Anna នាំមកជូននូវប្រព័ន្ធសុវត្ថិភាពថ្មី មានសមត្ថភាពខ្ពស់ក្នុងការការ ពារទិន្នន័យក្នុងស្មាតហ្វូន។ បុគ្គលិកក្រុមហ៊ុនដែល
ប្រើប្រាស់ Nokia N8, Nokia C7, Nokia C6-01 ឬ Nokia E7 អាចភ្ជាប់ទៅ Intranet ក្រុមហ៊ុន
ជាមួយ IPSEC និង SSL VPN enablers។
� Near Field Communications (NFC) ៖ កម្មវិធី Symbian Anna ថ្មីធ្វើអោយ NFC
នៅក្នុង Nokia C7 អាចដំណើរការបាន ដូច្នេះអ្នកប្រើប្រាស់អាចយកស្មាតហ្វូន Nokia C7 របស់ខ្លួនមកដាក់ផ្អិបជាប់គ្នា រួចបញ្ជូនលេខទូរស័ព្ទ រូបភាព វីដេអូ ទៅវិញទៅមក និងលេងហ្គេមជាមួយគ្នាយ៉ាងងាយស្រួល។

សេចក្តីបញ្ជាក់
(*) កាលវិភាគនៃផ្តល់ជូននូវកម្មវិធី Symbian Anna software អាចខុសគ្នាពីប្រទេស
មួយទៅប្រទេសមួយទៀត។

(**)វិធីសាស្រ្តនៃការផ្តល់ជូននូវកម្មវិធីថ្មីនេះ ខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត ពីក្រុមហ៊ុនផ្តល់សេវា កម្មទូរស័ព្ទមួយទៅក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទមួយទៀត។
ស្វែងរកទិញរាល់ផលិតផល Nokia, Sybian, Mobile/ Tablet នៅទីនេះ

Tags: