CamNews

បច្ចេកវិទ្យា 

កប់សារី! LG Wing ប្រកាសបញ្ជាទិញជាមុន នៅថ្ងៃទី១ តុលាក្នុងតម្លៃខ្ពស់កប់

ក្រុមហ៊ុន LG បានបញ្ចេញទូរសព្ទស្មាតហ្វូនដុះស្លាបរបស់ខ្លួនជាផ្លូវការ ក្នុងរយៈពេលប្រហែល ២ សប្ដាហ៍មុន ។ ទន្ទឹមនឹងនេះ  Verizon បានដឹងមុនគេ និងបានប្រកាសពីតម្លៃរបស់វា  ព្រមទាំងប្រាប់ឱ្យដឹងពីភាពលម្អិតៃទូរសព្ទស្មាតហ្វូនម៉ូដែលនេះ ។ LG ម៉ូដែលមានស្លាបនេះ នឹងមានវត្ដមានសម្រាប់ការកុម្ម៉ង់ទិញជាមុនពី Big Red ចាប់ពីថ្ងៃទី ១ ខែតុលានេះតទៅ ក្នុងតម្លៃលក់រាយ $999.99 ។



ទូរសព្ទ LG ម៉ូដែលមានស្លាបនេះ នាំមកនូវការរចនាបែបទំនើបប្លែកគេ ដោយមានអេក្រង់មេទំហំ 6.8"   OLED ដែលមាន Resolution  1080x2460 និងអេក្រង់ទី២ ទំហំ 3.9" ជាមួយនឹង Resolution 1080x1240 ។ LG នេះបំពាក់ដោយបន្ទះឈីប Snapdragon 765G  អង្គចងចាំ 8GB អង្គផ្ទុកទិន្ន័យ 128GB កាម៉េរ៉ាក្រោយ ៣ គ្រាប់ទំហំ (64 MP main, 13 MP ultrawide, 12 MP ultrawide) កាំម៉េរ៉ា Selfie ទំហំ 32 MP កម្លាំងថ្ម 4,000 mAh និងដំណើរការដោយប្រព័ន្ធប្រតិបត្ដិការ Android 10 ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA