CamNews

ទូរស័ព្ទ ថេបប្ល៊ែត 

កម្មវិធីHELO TCអាចប្រើប្រាស់បញ្ជាឧទ្ធម្ភាចក្រ ម៉ាកHELO TC


ថី្មៗនេះមានកម្មវិធីមួយដែលមានឈ្មោះថា HELO TC គឺជាបច្ចេកវិទ្យាចុងក្រោយ
នៃកម្មវិធីទូរស័ព្ទដៃiPhone ដែលមានមុខងារអាចបញ្ជាទៅលើប្រដាប់ក្មេងលេងនោះ
គឺឧទ្ធម្ភាចក្រម៉ាក HELO TC។កម្មវិធីអនុញ្ញាតអោយអ្នកប្រើប្រាស់អាច Down load
វាបាននិងInstall នៅលើទូរស័ព្ទដៃរបស់លោកអ្នក។





មុខងារពិសេសៗ
-អាចបញ្ជា ទៅលើឧទ្ធម្ភាចក្រម៉ាក HELO TC ពីទូរស័ព្ទដៃ iPhone,iPod Touch
និង iPad ដែលបានinstall កម្មវិធី HELO TC
-អាចប្រើ Joystick,Multi-touch ឬiOs device សំរាប់ការបញ្ជាការហោះហើរនេះ។
- ចាប់ផ្តើមដំនើរកំនត់ទីតំាងដែលត្រូវហោះហើរជាមួយនឹងស្លាបកង្ហាទំាងបីប្រភេទ
បំពាក់ពីលើឧទ្ធម្ភាចក្រមួយនេះ
-មានភ្លើងចំនួនប្រំាពណ៌ ដែលធើ្វអោយវាកាន់តែមានភាពអស្ចារ្យនិងទាកទាញ
-អ្នកប្រើប្រាស់ត្រូវមានអាយុចាប់ពី១៤ឆ្នាំឡើងទៅ។

ដើម្បីអោយដឹងថាតើ កម្មវិធី HELO TCអាចប្រើប្រាស់បញ្ជាឧទ្ធម្ភាចក្រHELO TC
បានយ៉ាងណានោះសូមអញ្ជើញមកទស្សនាជាមួយនឹង Camnews ដូចខាងក្រោមនេះ:




ដោយ ខេមរៈ
(iPhone-panda,HELO TC)

Tags: