CamNews

ទូរស័ព្ទ 

Yahoo នឹងចេញលក់ទូរស័ព្ទដៃ នៅប្រទេសជប៉ុន

ក្រុមហ៊ុន Yahoo នឹងចេញលក់នៅទូរស័ព្ទដៃរបស់ខ្លួនតាមរយៈក្រុមហ៊ុនផ្ដល់សេវាកម្ម
ទូរស័ព្ទចល័តធំលំដាប់ទី ៣ នៅប្រទេសជប៉ុន ឈ្មោះថា Softbank ក្នុងខែក្រោយ ។

អ្វីដែលធ្វើឲ្យគេមានការចាប់អារម្មណ៍នោះគឺ ទូរស័ព្ទដៃរបស់ក្រុមហ៊ុនYahoo មួយនេះ
ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android របស់ ក្រុមហ៊ុន Google ដែលជាដៃគូរ
ប្រឆាំងរបស់ខ្លួន។នៅប្រទេសជប៉ុន Yahoo មានទទួលការគាំទ្រជាង Google ។

ទូរស័ទ្ទរបស់ Yahoo នេះនឹងត្រូវផលិតដោយក្រុមហ៊ុន Sharp ដោយបំពាក់នូវ

-អេក្រង់ទំហំ ៤ អ៊ីង
-ដំណើរកាដោយប្រព័ន្ធប្រតិបត្តិការ Android 2.3
-កាមេរា ទំហំ៨ មេហ្គាភិចសែល
-Bluetooth 3.0
-Wi-Fi 802.11 b/g/n
-រន្ធសម្រាប់ដាក់ microSDHC

ក្រៅពីនេះ ទូរស័ព្ទដៃនេះ នឹងត្រូវបញ្ចូលកម្មវិធីរបស់ក្រុមហ៊ុន Yahoo ជាស្រេចមុននឹង
ដាក់លក់ជួនអតិថិជន ដូចជា Yahoo Japan Home, កម្មវីធីដេញថ្លៃរបស់ Yahoo Japan,
Yahoo Luco ។ល៕

ប្រភពៈ techcrunch
ដោយៈ សំអាត

ដឹងតម្លៃរបស់ទូរស័ព្ទដៃ នៅ kbay.com.kh

Tags: