CamNews

ព័ត៌មានអន្តរជាតិ 

បេសកម្ម ក្តៅ ដាក់ពង្រាយ ទ័ពពិសេស ជាង ៣០០​ នាក់ របស់សហរដ្ឋអាមេរិក បានចាប់ផ្តើម កម្រើកហើយ

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ របាយការណ៍ផ្លូវការ ពីមន្ទីរបញ្ជកោណ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ម្សិលមិញ ទំព័រសារ   ព័ត៌មាន ស៊ិនហួរ បានចេញផ្សាយ សារព័ត៌មាន អោយដឹងថា ក្រុមដំបូង មកពី   ក្រុម ប្រឹក្សាយោធា  ពិសេស  សហរដ្ឋ អាមេរិក បានចេញធ្វើបេសកម្ម លើកដំបូង របស់ខ្លួនហើយ នៅក្នុងក្រុង បាដាដ ខណៈក្រុមពិសេស បន្តបន្ទាប់ ក៏កំពុងតែធ្វើដំណើរ នៅតាមផ្លូវ

គួររំឭកថា សហរដ្ឋអាមេរិក បានដាក់ពង្រាយ ក្រុមប្រតិបត្តិការពិសេស ពីរក្រុម មានគ្នាប្រមាណជាង ៤០ នាក់ ហើយពួកគេបានចាប់   ផ្តើម បេសកម្មថ្មី   របស់ ពួកគេហើយ នេះបើយោងតាមសម្តីលោក John Kirby អ្នកនាំពាក្យ អោយនាយកដ្ឋាន ការពារជាតិ ប្រទេស  ផ្តល់ជា កិច្ចសម្ភាសន៍ សង្ខេបដល់ ក្រុមសារព័ត៌មាន ។ បន្ថែមពីលើនេះ លោក Kirby បន្តអោយដឹងថា ទ័ពពិសេស ៩០ នាក់ផ្សេងទៀត បានទៅដល់ក្រុង បាដាដ  ដើម្បី ជួយ ជា ជំនួយ ដល់មជ្ឈមណ្ឌលប្រតិបត្តិ  ការកណ្តាល ស្របពេល ដែល ទ័ពពិសេស ៤ ក្រុមផ្សេងទៀត មានគ្នា ប្រមាណ ៥០ នាក់ នឹងទៅដល់   ទីនោះ ក្នុងរយៈពេល ពីរទៅបីថ្ងៃខាងមុខនេះ ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតី   សហរដ្ឋ    អាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញបញ្ជា អោយមានការបញ្ចូន ក្រុមប្រឹក្សាយោធា  ពិសេស មានសមាជិក ប្រមាណជាង៣០០ នាក់ទៅកាន់ប្រទេស អ៊ីរ៉ាក់ ដើម្បីចូលដៃ ក្នុងការជួយដល់ ទ័ពក្នុងស្រុក ប្រទេសនេះ  ក្នុងការវាយប្រ ហារប្រយុទ្ធប្រឆាំងទៅនឹង ក្រុមសកម្មប្រយុទ្ធ ដ៏មានឥទ្ធិពល ក្រុម Sunni ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Viral video Bomb Iraqi Middle East