យានយន្ដ៖ ក្រោយពីបានទទួលរបាយការណ៍ស្រាវជ្រាវលើ ប្រព័ន្ធគ្រប់គ្រងរថយន្ដថាមានបញ្ហាមិនប្រកតី ក្រុមហ៊ុន Mercedes បានប្រកាសជាសាធារណៈលើទឹកដី សហរដ្នអាមេរិក ឲ្យកោះហៅប្រមូលផលិតផលក្រុមហ៊ុន ដែលមានចំនួនដល់ទៅ ១០៥០០ គ្រឿង ប្រភេទស៊េរី 2015 Mercedes-Benz C300 និង C400។
យោងតាមប្រភពព័ត៌មានពីក្រុមហ៊ុនប្រកាសថា បញ្ហាដែលស៊េរីទាំង ២ ត្រូវប្រឈមមុខនោះគឺ ទាក់ទងនិងការរៀបចំប្រព័ន្ធចង្កូតរថយន្ដ ដែលអាចបង្ករឲ្យបាត់បង់លំនឹងក្នុងពេលបើកបរនៅល្បឿនយឺតៗ ។
ព័ត៌មានចេញពីប្រភពដដែលបានបង្ហើបទៀតថា កាលដែលរកឃើញពីបញ្ហានេះ គឺមិនបានបង្កឲ្យមានគ្រោះថ្នាក់នៅឡើយទេ ហើយក៏មិនមានអ្វីជាការលងបន្លាចដល់អតិថិជនដែរ ។ សម្រាប់ការវិលត្រលប់មកជួសជុល គឺខាងក្រុមហ៊ុន មិនគិតពីកម្រៃសេវាកម្មឡើយ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ transport.asiaone