១.ទឹកទំពាំងបាយជូរ
ទំពាំងបាយជូរ គឺជាផ្លែឈើដែលជួយបន្ថែមល្បឿន ដល់ការរំលាយអាហារ និងផ្តល់ផលល្អ ដល់ឈាម សម្រួលដល់ការបន្ទោបង់ និងសម្បូរដោយសារធាតុផូស្វ័រ។ វាមានសារធាតុដែក, កាល់ស្យូម, វីតាមីន B, វីតាមីន C, អាស៊ីដ Tartaric ដែលជាអាស៊ីដសម្រាប់លាង សំណល់នានាដែលមាននៅក្នុងរាងកាយ។
២. ទឹកការ៉ុត
មានគុណសម្បត្តិ ក្នុងការលាងសម្អាតថ្លើម និងពោះវៀនព្រមទាំងផ្តល់ផលល្អដល់ថ្លើម និងតម្រងនោម។ វាជួយបំប៉នកោសិកាក្រហម និងបង្កើនសមត្ថភាព ក្នុងការស្រូបយកអុកស៊ីសែន ដល់គ្រាប់ឈាមក្រហម បានរហូតដល់ ៤០០ភាគរយ។ វានឹងជួយឲ្យរដូវទៀងទាត់ តាមធម្មតា។ ម្យ៉ាងវិញទៀត វាសម្បូរដោយវីតាមីន B, B2,B6, អាស៊ីតហ្វូលិក, កាល់ស្យូម, ម៉ាញេស្យូម, ផូស្វ័រ, ប៉ូតាស្យូម, សូដ្យូម និងស័ង្កសីដែលចាំបាច់ យ៉ាងខ្លាំងចំពោះរាងកាយ។
៣. ទឹកផ្លែប៉េស
មានគុណតម្លៃ ផ្នែកអាហារយ៉ាងច្រើន ព្រោះវាសម្បូរដោយកាកសរសៃ, ម៉ាញេស្យូម, ប៉ូតាស្យូម និងវីតាមីន B សមស្របបំផុត ចំពោះអ្នកដែលចង់សម្រកទម្ងន់ ព្រោះផ្លែប៉េស មានជាតិខ្លាញ់ និងកាឡួរីតិច ហើយថែមទាំងជាថ្នាំព្យាបាលជំងឺទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល