CamNews

បច្ចេកវិទ្យា 

ព្រោះកត្ដាសំខាន់ៗទាំងនេះ ទើបអ្នកត្រូវប្រើអ៊ីនធឺណិតគុណភាពខ្ពស់សម្រាប់អាជីវកម្ម

ខណៈដែល មានការរាតត្បាតនូវជំងឺខូវីត ១៩  ក្រុមហ៊ុនមួយចំនួន ផ្អាកដំណើរការបណ្ដោះអាសន្ន ចំណែកគ្រឹះស្ថានសិក្សាវិញបិទមួយរយៈ រង់ចាំរហូតដល់ធូរស្រាលការរាតត្បាតជំងឺនេះ។  ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺថ្មីនេះ ក្រុមហ៊ុនខ្លះ តម្រូវឱ្យបុគ្គលិក ធ្វើការពីផ្ទះ ចំណែកស្ថាប័នសិក្សា តម្រូវឱ្យសិស្សនិស្សិត សិក្សាតាមប្រព័ន្ធអនឡាញ ដូច្នេះ សេវាអ៊ីនណិត គុណភាពខ្ពស់ គឺជាវត្ថុចាំបាច់ ដែលមិនអាចខ្វះបាន ដើម្បីធ្វើឱ្យការបំពេញការងារ និងការសិក្សាតាមប្រព័ន្ធអនឡាញ ដំណើរការទៅប្រសើរ ។ ទាក់ទង នឹងតម្រូវការអ៊ីនធឺណិត មេគង្គណិត បានចែករំលែកគំនិតសំខាន់ៗ ដូចខាងក្រោមនេះ ៖ ​


                             អ្នកស្រី សុខ ចាន់ដា អគ្គនាយិកា & ប្រធាន ក្រុមហ៊ុនមេគង្គណិត 

 ១. តើមេគង្គណិត មើលឃើញអាជីវកម្ម នឹងដំណើរការយ៉ាងដូចម្ដេច នៅឆ្នាំ ២០២១?

ការរាលដាលជំងឺខូវីដ ១៩ បង្ខំឱ្យអតិថិជន ប្ដូរវិធីធ្វើអាជីវកម្ម ។ ទន្ទឹមនឹងនោះ អាជីវកម្មជាច្រើន ទទួលរងនូវផលប៉ះពាល់ ខណៈដែលអាជីវកម្មភាគច្រើន ខំសម្របខ្លួនទៅតាមកាលៈទេសៈ ។ ដើម្បីអោយអាជីវកម្មដំណើរការទៅបាន ម្ចាស់អាជីវកម្ម ចាំបាច់ត្រូវភ្ជាប់បណ្ដាញអ៊ីនធឺណិត ជាពិសេសគឺប្រភេទអាជីវកម្ម ដែលប្រើបណ្ដាញសង្គម ជាមធ្យោបាយលក់ ។ ការប្រែប្រួលយ៉ាងគំហុកនេះ ធ្វើឱ្យលេចឡើងនូវចំណុចជាច្រើន ដែលយើងត្រូវធ្វើឱ្យប្រសើរឡើងវិញ ។ មុនវិបត្ដិខូវីដ១៩ អាជីវកម្ម អាចប្រតិបត្ដិការបាន ដោយអ៊ីនធឺណិតសម្រាប់លំនៅឋាន និងអ៊ីនធឺណិតចល័តតម្លៃថោក ។ មធ្យោបាយចាស់នេះ នៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ ពីព្រោះអាជីវកម្មនាពេលបច្ចុប្បន្ន គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើអ៊ីនធឺណិត ។  ប្រាកដណាស់ នាពេលបច្ចុប្បន្ន តម្រូវការនៃការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតល្បឿនលឿន និងអាចជឿទុកចិត្ដបាន មានការកើនឡើងជាលំដាប់ ហើយយើងបានដឹងថា កម្ពុជា មានសមត្ថភាពពេញទី ក្នុងការសម្របខ្លួនយ៉ាងឆាប់រហ័ស ទៅតាមស្ថានការណ៍ ។ សេដ្ឋកិច្ច នឹងបន្ដងើបឡើងវិញ ហើយខណៈដែលអាជីវកម្មទាំងឡាយ រួចផុតពីវិបត្ដិសុខភាពនេះ មេគង្គណិតត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងតម្រូវការភ្ជាប់បណ្ដាញអ៊ីនធឺណិតរបស់អាជីវកម្មទាំងនោះ ។



 ២.  អ៊ីន​ធឺណិត មានតម្លៃថោក ដែលយើងអាចចំណាយតែ ១ ដុល្លារក្នុងមួយសប្ដាហ៍សម្រាប់អ៊ីនធឺណិតចល័ត ចំណែកអ៊ីនធឺណិតសម្រាប់លំនៅឋានក៏មានតម្លៃធូរថ្លៃដែរ តើទំហំប៉ុណ្ណឹង គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ ឬទេ ?

 អ៊ីនធឺណិតធម្មតា យើងអាចទទួលបានល្បឿនល្បឿន ក្នុងតម្លៃថោក ហើយអ៊ីន​ធឺណិតកម្រិតនេះ គឺល្អសម្រាប់ការប្រើស្រាលៗ និងមធ្យម ល្អប្រសើរសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ក្នុងផ្ទះ និងលក្ខណៈបុគ្គល ។   ប៉ុន្ដែសម្រាប់អ៊ីនធឺណិតកញ្ចប់អាជីវកម្ម ជាពិសេសអ៊ីនធឺណិតកញ្ចប់អាជីវកម្មហ្វាយប័រអុបទិក បង្កើតឡើងដើម្បីដោះស្រាយចំពោះលំហូរនៃការប្រើប្រាស់ឥតឈប់ឈរ  ។ អ្នកប្រើប្រាស់ អាចមើលឃើញយ៉ាងងាយនូវភាពខុសប្លែកគ្នា នៅលើ Modems ដែលប្រើសម្រាប់អាជីវកម្ម ។



 ៣. តើចំណុចណា ដែលអាចបញ្ជាក់ថា អ៊ីនធឺណិតហ្វាយអុបទិកកញ្ចប់អាជីវកម្ម ល្អប្រើជាង?

 ការសិក្សាតាមប្រព័ន្ធអនឡាញ៖ មនុស្សគ្រប់គ្នាបានដឹងពីការសិក្សាតាមរបៀបនេះ ។ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស ដែលប្រើអ៊ីនធឺណិតហ្វាយប័រអុបទិកកញ្ចប់អាជីវកម្ម ធ្លាប់ទទួលបានបទពិសោធល្អៗ បើធៀបនឹងអ្នកមិនធ្លាប់ប្រើអ៊ីនធឺណិតកញ្ចប់នេះ ។

  • ការលក់ផលិតផលអនឡាញ៖ ​ការ Live លក់ផលិតផលអនឡាញ និងការ Live ហ្គេម ត្រូវការលំហូរអ៊ីនធឺណិតថេរ ។
  • ការិយាល័យ៖  មិនដូច គេហដ្ឋាននោះទេ ដែលអ៊ីនធឺណិត ត្រូវបានប្រើប្រាស់តែនៅពេល ដែលយើងបើកទូរសព្ទប៉ុណ្ណោះ ដោយឡែក នៅក្នុងការិយាល័យ យើងមានមនុស្សជាច្រើនប្រើអ៊ីនធឺណិត សារ អ៊ីមែល  ការតេតាមអនឡាញ និងឯកសារនានា ត្រូវបានផ្ញើ និងទទួលជាប់មិនដាច់ ។ នេះជាសកម្មភាពយ៉ាងច្រើនសម្រាប់រយៈពេលយូរ និងស្ទើរតែមិនឈប់ ។

 

មេគង្គណិត មាននូវដំណោះស្រាយសម្រាប់តម្រូវការទាំងអស់នោះ ។ យើងបានត្រៀមខ្លួនរួចជាស្រេច តាំងតែពីអ្នកប្រើប្រាស់ មិនទាន់ពេញនិយមប្រើវីដេអូខល និងឡាយលក់ផលិតផលម្ល៉េះ ។ យើងបានយល់ច្បាស់ពីវិធី និងមូលហេតុថា ហេតុអ្វីបានជាអ៊ីនធឺណិតគុណភាពខ្ពស់ មានសារសំខាន់ខ្លាំងសម្រាប់អាជីវកម្ម ។

 ៤. តើមេគង្គណិតមានចំណុចខ្លាំងអ្វីខ្លះ និងមានប្រវត្ដិអាជីវកម្មយូរប៉ុនណាហើយ?



ចំណុចខ្លាំងរបស់មេគង្គណិត គឺភាពស្ទាត់ជំនាញ ក្នុងការផ្ដល់អ៊ីនធឺណិតសម្រាប់អាជីវកម្ម និងសេវាផ្សេងទៀត ដែលពាក់ព័ន្ធនឹងអាជីវកម្ម ។ មេគង្គណិត ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ​២០០៦  ជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតដំបូងគេមួយ ដែលមានសមត្ថភាពគ្របដណ្ដប់ប្រមាណជាង ៨០ % ទូទាំងព្រះរាជាណាចក្រកម្ពុជា  ។ យើងមានបទពិសោធជាង ១ ទសវត្សរ៍  ក្នុងការបំពេញតម្រូវការសេវាអ៊ីនធឺណិតដល់អតិថិជនរបស់យើង ។ បច្ចុប្បន្ន យើងមិនត្រឹមតែមានសេវាអ៊ីនធឺណិតហ្វាយប័រអុបទិកប៉ុណ្ណោះទេ យើងក៏មានផ្ដល់សេវាដទៃទៀតដូចជា VPS(sever), data center co-location, leased fiber  និងសេវា SMS ផងដែរ ?



 ៥. យើងក៏បានដឹងផងដែរថា នៅកម្ពុជា មានក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតជាច្រើន ដែលមានការផ្ដល់ជូនប្រហាក់ប្រហែលនេះដែរ តើមេគង្គណិត មានចំណុចលេចធ្លោអ្វី ខ្លះ ដែលអតិថិជនគួរជ្រើសរើសប្រើ?

 ពិតមែនហើយ! ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតទាំងឡាយ អាចនឹងផ្ដល់សេវា និងការផ្ដល់ជូនដទៃទៀតប្រហាក់ប្រហែលគ្នា ។ ពេលនេះ យើងសុំនិយាយតែពីមេគង្គណិតទេ ! យើងដឹងប្រាកថា យើងមានបទពិសោធន៍យ៉ាងច្រើន ដែលធ្វើឱ្យក្រុមគាំទ្រ(Support Team) របស់យើង មានសមត្ថភាពខ្លាំង ក្នុងការផ្ដល់សេវា ។ ឧបករណ៍ Hardware ដែលយើងប្រើសុទ្ធតែទំនើប និងមានគុណភាពខ្ពស់ ពីព្រោះរាល់ឧបករណ៍ទាំងអស់ យើងសុទ្ធតែបានធ្វើតេស្ដ មុនសម្រេចជ្រើសរើសយកមកប្រើ ។ កត្ដាសំខាន់ទាំងពីរនេះ ធ្វើឱ្យយើងមានទំនុកចិត្ដ ក្នុងការផ្ដល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ ។ ដោយសារតែដូច្នេះ ទើបធ្វើឱ្យយើង ទទួលបាននូវសេចក្ដីទុកចិត្ដពីអតិថិជនរបស់យើង ហើយរយៈពេលជាច្រើនឆ្នាំមកនេះ យើងបានបង្កើតនូវកេរ្ដិ៍ឈ្មោះល្អ ជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត ។   យើងបាននិងបន្ដផ្ដល់ជូនសេវាកម្មនានា ដល់ផ្នែកអាជីវកម្មធំៗដូចជា ធនាគារ សណ្ឋាគារ ភោជនីយដ្ឋាន ទូរទស្សន៍ & និងប្រព័ន្ធផ្សព្វផ្សាយ និងទីកន្លែងទេសចរណ៍លំហែរកាយនានា ។


សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងសេវាអ៊ីនធឺណិត និងសេវាសំខាន់ៗផ្សេងទៀត សូមចូលទៅកាន់ ៖ https://www.mekongnet.com.kh/

ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖  023 22 66 22│093 22 25 00

 

អត្ថបទ៖ សារ៉ាត & JC