CamNews

ទូរស័ព្ទ 

iOS5 អាចផ្តល់សញ្ញាប្រកាសអាសន្នរំញ្ជួយដី


សំរាប់ទូរស័ព្ទដៃiPhone នៅក្នុងប្រទេសជប៉ុនដោយសារតែមើលឃើញអំពី
វិនាសកម្មរលកយក្សស៊ូណាមិស បានបក់បោកមកលើប្រទេសជប៉ុននៅ
ក្នុងឆ្នាំនេះ ក្រុមហ៊ុនApple បានសំរេចចិត្តស្រាវជ្រាវរុករកប្រព័ន្ធដំនើរការ
ដោយប្រើប្រាស់ជាមួយ iSO5 ដែលអាចអោយអ្នកប្រើប្រាស់ទូរស័ព្ទដៃ
iPhone ទំាងអស់នៅក្នុងប្រទេសជប៉ុនដឹងមុននូវការរញ្ជួយដី។
ប្រព័ន្ធដំនើរការបែបនេះប្រើបានតែនៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះ។

សញ្ញាបញ្ជាក់ប្រាប់ថាមានការរំញ្ជួយដី

មតិភាគច្រើនបាននិយាយថា ក្រុមហ៊ុនApple បានបង្កើតប្រព័ន្ធដំនើរការ
បែបនេះ ប្រាកដជាញំាងអោយតំលៃទីផ្សារនៃការលក់ទូរស័ព្ទដៃiPhone បានកើនឡើងនៅក្នុងប្រទេសជប៉ុនជាក់ជាមិនខាន មូលហេតុ
ពីព្រោះតែពុំមានប្រព័ន្ធទូរស័ព្ទមួយណាអាចធើ្វបែបនេះនៅឡើយ។
យ៉ាងណាមិញប្រព័ន្ធដំនើរការបែបប្រាកដជាអាចចូលរួមចំនែក ក្នុងការផ្តល់ដំណឹងអោយប្រជាជនជប៉ុនអោយដឹងពីការរញ្ជូយដី
បានយ៉ាងឆាប់រហ័សផងដែរ។

ដាក់លក់និងទិញទូរស័ព្ទiPhone និងរាល់ផលិតផលAppleនៅទីនេះ

ដោយ ខេមរៈ
(9to5ma)

Tags: