CamNews

ព័ត៌មានអន្តរជាតិ 

បំផ្ទុះ គ្រាប់បែក អត្តឃាត ភ្លោះពីរគ្រាប់ មួយផ្ទុះ នៅផ្សារ មួយទៀតផ្ទុះ ជិត ពេទ្យ ស្លាប់មនុស្ស ១១៨នាក់

ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមការដកស្រង់ អត្ថបទផ្សាយ​ ពីគេហទំព័រសារព័ត៌មាន​បរទេស ប៊ីប៊ីស៊ី ដែលទើបតែបានចេញផ្សាយ   កាលពីពេលកន្លងទៅនេះ  អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ១៨ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករណី បំផ្ទុះគ្រាប់បែក អត្តឃាត ដល់ទៅពីរ លើកផ្ទួនៗគ្នា នៅឯកណ្តាលក្រុង Jos ប្រទេសនីហ្សេរីយ៉ា ។

ទីភ្នាក់ងារ  គ្រប់គ្រងគ្រោះអាសន្នថា្នក់ជាតិ  បញ្ជាក់អោយដឹងថា  គ្រាប់បែកអត្តឃាត គ្រាប់ទីមួយ ត្រូវបានគេបំផ្ទុះឡើង នៅឯផ្សារ​មួយកន្លែង   ខណៈមួយគ្រាប់បន្ទាប់  ត្រូវបានបំផ្ទុះ នៅឯជិត មន្ទីរ ពេទ្យមួយកន្លែង ។ គួរបញ្ជាក់ថា គ្មានក្រុមណាមួយ  ចេញមុខអះអាង  ថាជាការវាយប្រហាររបស់ ខ្លួននោះទេ តែបើតាមការសង្កេត នៅពេលថ្មីៗនេះ ក្រុមឧទ្ទាម  អ៊ីស្លាម ជ្រុលនិយម  Boko Haram ជារឿយៗ តែងតែមានការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក  ។ សេចក្តីរាយការណ៍ បន្តអោយ ដឹងថា ទីក្រុង Jos គឺជាតំបន់ក្តៅមួយ ដែលធ្លាប់មានការប៉ះទង្គិច រវាងក្រុមជ្រុលនិយម អ៊ីស្លាមនិង ក្រុមជ្រុលនិយម គ្រឹស្តិ ។

អ្នកនាំអោយរដ្ឋាភិបាល ប្រចាំតំបន់ បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មានAFPអោយ ដឹងថា ក្នុងចំណោមជនរងគ្រោះ ដែលស្លាប់     ក្នុងនោះ ភាគច្រើន  គឺជាស្រ្តី ខណៈពេលដែលផ្សារ ខាងលើ គឺជាតំបន់ពាណិជកម្ម របស់ទីក្រុង Jos ។

ប្រភពបញ្ជាក់ថា គ្រាប់បែក គ្រាប់ទី ២ ត្រូវបានបំផ្ទុះឡើង      ក្រោយបំផ្ទុះគ្រាប់បែកទី ១ បាន ៣០ នាទី ដោយនៅក្នុងនោះ បានសម្លាប់កម្មករ   ច្រើននាក់ ។ ស្របពេលដែលជនរងគ្រោះ ត្រូវបានគេ រកឃើញជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នភាព  អ្នកស្លាប់កើនដល់  ១១៨ នាក់ នោះ អាជ្ញាធរ មានការ ភ័យព្រួយថា ទួរលេខអ្នកស្លាប់ អាចនឹងកើនខ្ពស់ជាងនេះ   ស្របពេលដែល មនុស្ស ៥៦ នាក់បាន ទទួលរងរបួស ធ្ងន់ និង ស្រាល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Unt news Viral video Breaking news Nigerian Kinnapped