ព័ត៌មានអន្តរជាតិ ៖ សោកនាដកម្មថ្មី ក្រោម រូបភាព ដដែល ផ្ទុះ ឆេះ រោងចក្រ គីមី នៅក្នុងខេត្ត Shandong ប្រទេសចិន វេលាល្ងាច ម្សិលមិញនោះ បានបណ្តាលអោយ ជនរងគ្រោះម្នាក់ស្លាប់និង ៩ នាក់ផ្សេងទៀតរងរបួស ។
របាយការណ៍ ពីសារព័ត៌មានក្នុងស្រុកចិន អោយដឹងថា គ្រោះថ្នាក់ផ្ទុះឆេះរោងចក្រគីមីលើកនេះ គឺ បានកើតឡើងនៅក្នុងខេត្ត Shandong ភាគខាងកើត ប្រទេសចិន ពោល ផ្ទុះឆេះរោងចក្រគីមីមួយ កន្លែងដែលមានឈ្មោះថា Runxing Chemical វេលា ម៉ោង ៨ និង ៥០ នាទីយប់ ។ ប្រភពបញ្ជាក់ អោយដឹងថា រោងចក្រគីមីមួយកន្លែងនេះទទួលបន្ទុកផលិតសារជាតិគីមី adiponitrile ជាសារជាតិ គីមីរាវដែលគ្មានក្លិនប៉ុន្តែ វាទៅ ជា សារជាតិ ពុលខ្លាំង នៅពេលដែលប៉ះទង្គិចជាមួយនឹងភ្លើង ។ មូលហេតុដែលឈានទៅដល់ផ្ទុះឆេះរោងចក្រផលិតគីមី គឺ បណ្តាលមកពីផ្ទុះឆេះ ឃ្លាំងស្តុកសារ ជាតិ គីមី Acrylonitrile ដែលនាំអោយមានគ្រោះអគ្គីភ័យដល់ទៅ ១ ម៉ោង ។
ប្រភពបន្តអោយដឹងថា រោងចក្រគីមីមួយកន្លែងនេះ គឺមានទីតាំង ជិត ១០០០ម៉ែត្រ ពីតំបន់ទីប្រជុំ ជនដែលមានមនុស្សរស់នៅច្រើនកុះករ ។ កញ្ជក់បង្អួច បែកខ្ទេច ត្រូវបានគេមើលឃើញ ថាបាន កើតមានឡើងនៅតាមផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង តួយ៉ាងសម្លេងផ្ទុះលាន់សន្ធឹកមានរយៈចម្ងាយ ឆ្ងាយដល់ទៅ ២ គ.ម ។ ប្រជាពលរដ្ឋក្នុងក្រុង បានជម្លៀស ខ្លួន ចេញពីទីកន្លែងកើតហេតុ ខណៈ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យដែលមានទីតាំងជិតកន្លែងកើតហេតុ បំផុត ។ វេលាម៉ោង ១ និង ៣៩ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃ ច័ន្ទ នេះ អគ្គីភ័យត្រូវបានរំលត់ ទាំងស្រុង ក្រោយមានកិច្ចអន្តរាគមន៍ ពី ក្រុមអ្នកពន្លត់អគ្គីភ័យ ១៨៤ នាក់ និង រថយន្តពន្លត់អគ្គី ភ័យ ៤១ នាក់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា