វាមិនមែនជារឿងងាយទេ នៅពេលដែលកីឡាករមួយរូប បណ្តើរបាល់បានដល់ មកទីហើយ
ញាក់ដាច់អ្នកចាំទី ហើយស៊ុតមិនចូលនោះ ។ តែអ្វីៗមិនដូចការគិតឡើយ ប្រហែលជាកីឡាករ
ម្នាក់នេះស៊យខ្លាំងណាស់ហើយមើលទៅ ។
នៅក្នុងការប្រកួតបាល់ទាត់មួយ នៅឯទីក្រុង Zivinice Town ប្រទេស Bosnia & Herzegovina
មានកីឡាករកំពូលស៊យម្នាក់ បានធ្វើអោយទស្សនិកជន ខកចិត្តសឹងតែបោកក្បាលទៅហើយ ។
ពេលនោះកីឡាករក្រុម ដែលមានឯកសណ្ឋានពណ៌ស បានប៉ះបាល់អោយគ្នា ហើយញាក់ដាច់
អ្នកចាំទីឡើងឆ្ងាយទៅហើយ បណ្តើរមកជិតទី ប្រវែងប៉ុន្មាន ៣ ម៉ែតប៉ុណ្ណោះ ។ ហើយអ្វីដែល
ធ្វើអោយទស្សនិកជន សោកស្តាយជាខ្លាំងពន់ពេកនោះ គឺកីឡាករនោះបែជាស៊ុត ប៉ះរបារទីទៅ
វិញ ហើយថែមមួយជើងទៀតក៏មិនចូលដែរ ។ ចង់ដឹងថា យ៉ាងម៉េចបានបាល់ញាក់ដាច់អ្នកចាំទី
ហើយស៊ុតមិនចូលទៀតយ៉ាងណានោះ សូមចូលរួមទស្សនាទាំងអស់គ្នា ៕
ដោយ ៖ កុសល
ប្រភព ៖ youtube