ប្លែកៗ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា នៅឯឆ្នេរសមុទ្រ ប្រទេសម៉ិចស៊ិក ឯណ្ណោះវិញ គេឃើញមានសត្វបបែល ដេកងាប់ជា
ច្រើនក្បាល។
ប្រភពពត៌មាន ពីអាជ្ងាធរក្នុងប្រទេសនេះ បានអោយដឹងថា រឿងរ៉ាវនេះ បានកើតឡើងនៅ
លើឆ្នេរ Veracruz ខណៈដែលមានសត្វបបែលចំនួន ៣០០ក្បាល បានងាប់ ដោយមិនដឹងពី
មូលហេតុ។
សាក្សីម្នាក់ បាននិយាយថា សត្វបបែលនេះ គឺបានងាប់មុនពេលថ្ងៃរៈ ដោយសារតែរលក
ស្របពេលដែល អ្នករស់នៅតំបន់នោះប្រាប់ថា បបែលទាំងនេះ ទំនងជាអ្នកនេសាទ បាន
ចាក់ចោល ព្រោះគេគិតថា សត្វទាំងនេះ មិនអាចយកទៅលក់ក្នុងទីផ្សារបាន ដោយសារតែ
ពួកវាមានជាតិពុល។
នាង Adriana Loredo បានអះអាងថា នាងពិតជាបានឃើញ ក្រុមអ្នកនេសាទ ចាក់ចោល
បបែលទាំងនេះពិតមែន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជ្ងាធរ និងប៉ូលីស នឹងធ្វើការ
សហការគ្នា ដើម្បីស្វែងរកមូលហេតុពិតដែរ៕
ដោយ៖ រដ្ឋា
ប្រភព៖ dailymail