CamNews

រថយន្ត 

ភ្ញាក់ផ្អើលជាមួយ ម៉ូដែល Range Rover Pickup 2015

យានយន្ដ៖ ក្នុងសង្គមអ្នកលេង ម៉ូដែលរថយន្ដទំនើបៗ ប្រាកដជាមានភាពភ្ញាក់ផ្អើលជាមិនខានឡើយ​ក្រោយពីបានមើលឃើញនូវ ទម្រង់ថ្មីដួចគ្នាទៅនឹងផលិតផលក្រុមហ៊ុន Land Rover ដែលមានលក្ខណៈប្លែក មិនដែល​ជួបទាល់តែសោះ ដែលនោះគីជា ម៉ូដែល Range Rover Pickup ស៊េរីឆ្នាំ ២០១៥ ប្រើសមាសភាពកែឆ្នៃដោយ Startech ​។ 

ប្រិយមិត្ដមុខជា មានការងឿងឆ្ងល់ថា តើម៉ូដែលមួយនេះពិតជាផលិតផលក្រុមហ៊ុន Land Rover ពិតប្រាកដមែនឬទេ ? ចំលើយ គឺមិនមែនជាផលិតផលក្រុមហ៊ុន​ Land Rover ទាំងស្រុងនោះទេ ។ 

ប្រភពព័ត៌មានបានចុះផ្សាយឲ្យដឹងថា ម៉ូដែល Startech ​Range Rover Pickup ស៊េរីឆ្នាំ ២០១៥ នេះ បានលេចខ្លួនឡើងក្នុងកម្ម​វិធីដាក់តាំងបង្ហាញម៉ូដែលរថយន្ដទំនើបស៊េរីឆ្នាំ២០១៥ នៅទីក្រុង សៀងហៃ​​ ដែលស្ថិតក្រោមការ​ឧទ្ទេសនាមយ៉ាងច្បាស់ពីសហគ្រាស Startech ដែលទទួលកែឆ្នៃរថយន្ដ​ដោយស្រប​ច្បាប់ ។ សព្វថ្ងៃ​មិនត្រឹមតែក្រុមហ៊ុន Land Rover ទេដែល Startech ទាញយក​គម្រូកែឆ្នៃ នៅមានក្រុមហ៊ុនល្បីជាច្រើន​ទៀតផងដែរ។ 

ម៉ូដែល Range Rover Pickup ស៊េរីឆ្នាំ ២០១៥ ថ្វីត្បីតតែត្រូវបានគេកែប្រែរូបរាងចេញពីក្រុមហ៊ុន Land Rover ក៏ពិតមែន ប៉ុន្ដែសមាសភាព​កម្លាំងម៉ាស៊ីនមិនមាន​អ្វីខុសគ្នាទៅ​នឹង Range Rover ទេ គឺប្រើកម្លាំង ៨ ម៉ាស៊ីន V8 ខ្នាតរង្វាស់ ៥.០ Liter ប្រអប់លេខអូតួ ដែលបញ្ជាចលនា​លើកង់ទាំង ៤ ។ សម្រាប់តម្លៃវិញគឺ មិនទាន់មានការបញ្ជាក់ឲ្យច្បាស់នៅឡើយទេ។ តោះទស្សនារូបភាពខាងក្រោម៖​ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Range Rover Pickup 2015