CamNews

ព័ត៌មានបច្ចេកវិទ្យា 

កម្មវិធី Facebook Messenger Lite ទទួលបានការទាញយករហូតដល់ទៅជាង 100 លានដង

កម្មវិធី Facebook Messenger Lite សម្រាប់ដំណើរការលើប្រព័ន្ធ Android ដែលក្រុមហ៊ុនបានប្រកាស់អាចឲ្យប្រើប្រាស់កាលពីខែ តុលា ឆ្នាំមុននោះ ពេលនេះគឺបានទទួលបានការទាញយកពី សំណាក់អ្នកប្រើប្រាស់ Android យ៉ាងច្រើនលើសលុប។ ដោយផ្អែកលើបញ្ជីរបស់ Google Play បានបង្ហាញថា កម្មវិធី Facebook Messenger Lite ទទួលបានការទាញយករហូតដល់ទៅជាង 100 លានដង ឯណោះ! ។

 

កម្មវិធី Facebook Messenger Lite គឺបានបង្កើតឡើងយ៉ាងពិសេស ដោយធ្វើការកាត់បន្ថយទំហំកម្មវិធីឲ្យតូចតាមតែអាចធ្វើទៅបាន និង កាត់បន្ថយការប្រើប្រាស់ Internet ដើម្បីជួយឲ្យកម្មវិធីអាចដំណើរការបានស្រួលលើទូរស័ព្ទ Android កំរិតមធ្យម និង​ក្រោមមធ្យម។  Facbook ក៏បានធ្លាប់បានឲ្យដឹងហើយថាកម្មវិធីនេះ គឹបង្កើត និងដាក់ឲ្យដំណើរក្នុងប្រទេសកំពុងអភិវឌ្ឈន៍មុនគេ បន្ទាប់មកនឹង បើកឲ្យដំណើរការជាសកល៕


ប្រភព