CamNews

ទូរស័ព្ទ 

HP Pre3 នឹងបញ្ចុះតំលៃដល់ត្រឹមតែ៧៥​ដុលា្ល​នៅ​ទ្វីប​អឹរ៉ុប

ក្រោយពីព៏ត៌មានថា ក្រុមហ៊ុន HP នឹងបញ្ចប់ការអភិវឌ្ឍបណ្តាគ្រឿងបរិក្ខាប្រើប្រព័ន្ធដំណើរ
ការ​ WebOS និង ក្រោយពីការបញ្ចុះតំលៃដែលមិនគួរឲ្យជឿរបស់ Tablet HP TouchPad
ដែល​មានតំលៃត្រឹមតែ៩៩ដុល្លា ឥឡូវដល់វេនបញ្ចុះតំលៃរបស់ម៉ូដែលsmartphone webOS
Pre3 របស់HP ដើម្បីលក់"លាងឃ្លាំង"។តាមព័ត៌មានរបស់គេហទំព័រ PC Mag បានឲ្យ​ដឹងថា
ម៉ូដែល Pre3 unlock និងត្រូវបានដាក់លក់នៅប្រទេសអង់គ្លេស និងបារាំងក្នុងប៉ុន្មានថ្ងៃខាង
មុខនេះ តំលៃត្រឹមតែ ៧៥ដុល្លា។

ប៉ុន្មានសប្តាហ៍មុន តំលៃរបស់ Pre3 ត្រូវក្រុមហ៊ុនលក់ដូរ Play.com របស់អង់គ្លេសដាក់លក់
​ជាមួយនឹងតំលៃ ៣៥០ផោន​ (ស្មើរនឹង ៥៧៥ដុល្លាអាមេរិក)។HP Pre 3 គឺម៉ូដែលប្រើប្រព័ន្ធ
ដំណើរការ WebOS 2.2, អង្គគណនាល្បឿន1.4GHz, អេក្រង់ Touch Screen3,6inch ផ្តល់
Resolution480 x 800 pixel។ ក្រៅពីនោះទូរស័ព្ទនេះត្រូវបានបំពាក់កាមេរ៉ា5Megapixel និង
កាមេរ៉ាខាងមុខទៀត, អង្គចងចាំ RAM 512MB, អង្គចងចាំខាងក្នុង16GB ហើយមាន
Keyboard QWERTY ទៀតផង។
PC Mag ក៏បានឲ្យដឹងថា Pre3 នឹងមិនទាន់បានដាក់លក់នៅអាមេរិកនោះទេ ដោយសារ
HP កំពុងមានបញ្ហាមួយចំនួនជាមួយនឹងក្រុមហ៊ុនទូរគមនាគមន័នៅទីផ្សារនេះ។
ស្វែងរកផលិតផលនៅទីនេះ
ប្រភព៖ sohoa.
ដោយ៖ មិនា.

Tags: