CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយវីដេអូ សិច ខ្លួនឯង លើ Facebook ចុងក្រោយ នាង សម្លាប់ខ្លួន នៅផ្ទះម្តាយមីង

ព័ត៌មានអន្តរជាតិ ៖ បុរស ៤នាក់ ត្រូវបានចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប្រទេស អ៊ីតាលី ដើម្បីសាកសួរចម្លើយ ពាក់ព័ន្ធនឹងករណី ស្រ្តីម្នាក់សម្លាប់ខ្លួន ព្រោះតែវីដេអូសិចរបស់នាងបានបែកធ្លាយ នៅលើបណ្តាញ សង្គមអស់រយៈពេលជាងមួយខែមកនេះ ។ 


ស្ថិតនៅក្នុងវ័យ ៣១ ឆ្នាំ ស្រ្តីដែលជាជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Tiziana នាងបានផ្ញើ វីដេអូសិច (វីដេអូរួមភេទ) របស់នាង ទៅកាន់អតីតមិត្តប្រុស និងបុរស ៣នាក់ផ្សេងទៀត ខណៈ ក្រុមបុរសទាំង ៤នាក់នោះ បានចែកចាយ តាមរយៈការបង្ហោះនៅតាមប្រព័ន្ធអនឡាញ។ សេចក្តី រាយការណ៍ បញ្ជាក់ឲ្យដឹងថា មនុស្សច្រើនជាង ១លាននាក់ បានទស្សនាវីដេអូបែកធ្លាយមួយនោះ ខណៈជនរងគ្រោះ នាង Tiziana បានក្លាយទៅជាផ្ទាំងស៊ើប ក្នុងការ លេងសើចចំអក និងរំលោភ បំពាន។ ជាអកុសល ថ្ងៃអង្គារកន្លងទៅនេះ នាង​ Tiziana បានសម្រេច ធ្វើអត្តឃាត នៅឯផ្ទះម្តាយ មីងរបស់នាង ដែលមានទីតាំងស្ថិតនៅតំបន់ Mugnano ជិតទីក្រុង Naples ប្រទេសអ៊ីតាលី ។ 

ព្រះរាជអាជ្ញាក្នុងស្រុកបានសម្រេចបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងករណីនាង Tiziana ធ្វើអត្តឃាត ក្រោយពីមិនអាចទទួលយកបាន នូវករណីបែកធ្លាយវីដេអូសិចរបស់នាង​ អស់រយៈកាលជាយូរមក ហើយ នៅតាមបណ្តាញសង្គមដូចជា ហ្វេសបុក WhatsApp និងបណ្តាញសង្គមជាច្រើនផ្សេងទៀត ។ ជនសង្ស័យ ៤ នាក់ ត្រូវបានចាប់ឃាត់ខ្លួន ដោយរង់ចាំការស៊ើបអង្កេត និងសាកសួរចម្លើយពីបទ បង្ខូចកេរ្តិ៍ឈ្មោះ ។ 

បន្ទាប់ពីវីដេអូសិច បានបែកធ្លាយនិងល្បីល្បាញ នាង Tiziana បានសម្រេចចិត្ត ឈប់សម្រាកពីការ ងារខណៈនាងបានផ្លាស់ទីទៅកាន់ទីក្រុង Tuscany និងកំពុងតែរៀបចំគម្រោង ប្តូរឈ្មោះ របស់នាង តែសម្រោលអន្ធកាលនៃរឿងអាស្រូវ ផ្លូវភេទ បានតាមលងបន្លាចនាងជានិច្ច​ ដោយប្រយោគមួយ ឃ្លា ដែលនាងបាននិយាយនៅក្នុងវីដេអូ "You're filming? Bravo" បានក្លាយទៅជា ប្រយោគចំអក ពេញបណ្តាញសង្គម រហូតដល់ថ្នាក់ មានការបោះពុម្ពនៅលើអាវយឺត នៅលើស្រោមទូរស័ព្ទដៃ និង នៅលើរបស់របរមួយចំនួនផ្សេងទៀត ។ 

ពាក់ព័ន្ធនឹងផ្លូវច្បាប់ នៅឯតុលាការឯណោះវិញ នាង Tiziana បានឈ្នះសិទ្ធក្នុងការបំភ្លេច "right to be forgotten"  ដែលជាមាត្រាមួយក្នុងការបញ្ជាជាដាច់ខាត ក្នុងការលុបវីដេអូបែកធ្លាយនោះចេញ ពីគ្រប់គេហទំព័រទាំងអស់ និងពីគ្រប់ search engines ក៏ដូចជា ពីបណ្តាញសង្គម ហ្វេសប៊ុក ជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖​ ប៊ីប៊ីស៊ី 


Tags: US China Hong Kong Pentagon Int news Hot news