CamNews

ទូរស័ព្ទ 

iPhone4 ទំហំ8Gb កំពុងផលិតនៅ​​ក្នុង​​ប្រទេស​កូរ៉េ​ខាងត្បូង


តាមរបាយការណ៏ របស់ Computerworld បានបង្ហាញថា ក្រុមហ៊ុនApple បានចាប់ផ្តើម
ផលិតទូរស័ព្ទiPhone4 ដែលមានអង្គចងចំា8Gbនឹងដាក់លក់ក្នុងតំលៃទាបបំផុតដែល
កំពុងតែចាប់ផ្តើមផលិតនៅក្នុងក្រុមហ៊ុនមួយដែលមិនបញ្ជេញឈ្មោះនៃប្រទេស
កូរ៉េខាងត្បូង។


ទូរស័ព្ទដៃiPhone4ត្រូវបានដាក់លក់ក្នុងទំហំ16Gbនិង32Gb នៅខែកក្កដាឆ្នាំ២០១០បន្ទាប់
មកទើបដាក់លក់ទូរស័ព្ទiPhone4ពណ៌ ស នៅខែមេសាកន្លងទៅនេះ។សក្តានុភាពនៃ
ទូរស័ព្ទiPhone4នេះត្រូវបានអ្នកប្រើប្រាស់គំាទ្រជាច្រើននាក់ព្រោះដោយសារតែគុណភាព និងកម្មវិធីប្រើប្រាស់របស់វាពិតជាធើ្វអោយអ្នកប្រើបា្រស់មានអារម្មណ៏ជឿជាក់និងមាន
ទំនុកចិត្តទៅលើទូរស័ព្ទមួយនេះយ៉ាងខ្លំាងផងដែរ។


មតិភាគច្រើនបាននិយាយបន្ថែមទៀតថាប្រសិនជាទូរស័ព្ទiPhone4 ដែលមានទំហំ8Gb
អាចផលិតមកបានមកមែន ក្រុមហ៊ុនApple ប្រាកដជាវាយលុកក្នុងទីផ្សារលក់ដាច់ច្រើន
ជាងគេក្នុងបណ្តាផលិតផលម៉ាកទូរស័ព្ទជាច្រើនទៀតជាក់ជាមិនខាន។
យោងតាមគេហទំព័រ Computerworld បានបញ្ជាក់យ៉ាងច្បាស់ថាទូរស័ព្ទiPhone4 ទំហំ
8Gb នឹងត្រូវចេញរូបរាងនិងដាក់លក់ក្នុងទីផ្សារនៅរយៈពេលប៉ុន្មានអាទិត្យខាងមុខទៀត។
អ្នកជំនាញបានទាយថាiPhone4 8Gbថ្មីនេះនឹងមានតំលៃប្រហែលជា៥០ដុលា្ល(មានកិច្ចសន្យា)។
រាល់ផលិតផលក្រុមហ៊ុនApple លោកអ្នកអាចរកបាននៅទីនេះ



ដោយ ខេមរៈ
(Computerworld )

Tags: