ព័ត៌មានអន្តរជាតិ ៖ តួនាទី អូស្ត្រាលី វាយប្រហារ ប្រឆាំងទៅនឹង ក្រុម រដ្ឋអ៊ីស្លាមជ្រុលនិយម នៅ ក្នុងតំបន់មជ្ឈឹមបូពាហ៍នោះ ចាប់ផ្តើមមានឡើង តាំងពី មួយឆ្នាំ មុនមកម្ល៉េះ នេះបើយោងតាមសម្តី រដ្ឋមន្រ្តីក្រសួងការបរទេស អូស្ត្រាលី Julie Bishop ។
ការគូសបញ្ជាក់ខាងលើនេះ អាចធ្វើទៅបាន បន្ទាប់ពីរដ្ឋាភិបាល អូស្តា្រលី អោយ ដឹងកាលពីពេល កន្លងទៅនេះថា យន្តហោះចម្បាំងរបស់ខ្លួន នឹងចូលរួមបេសកម្ម ប្រឆាំង ពួក ISIS នៅក្នុងប្រទេស ស៊ីរី ។ គួររំឮកថា កាលពីពេលកន្លងទៅនេះ យន្តហោះចម្បាំង អូស្ត្រាលី បានបំពេញបេសកម្មដែន អាកាសប្រឆាំងក្រុមរដ្ឋអ៊ីស្លាម តែនៅក្នុងប្រទេស អ៊ីរ៉ាក់ តែប៉ុណ្ណោះ ខណៈជាផ្នែក មួយនៃការវាយ ប្រហារ ប្រឆាំង ISIS ដឹកមុខដោយ US ។ មិន ត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាល អូស្រា្តលី ក៏ធ្លាប់បាន បញ្ជូនពលទាហានរបស់ខ្លួន ទៅបង្វឹក ក៏ដូចជា ប្រឹក្សាជាមួយនឹង កងទ័ព ប្រទេសអ៊ីរ៉ាក់ ។
រដ្ឋមន្រ្តីការបរទេស ដដែល បន្តងោយដឹងថា អូស្ត្រាលី មានការតាំង ចិត្តខ្ពស់ កំទេចអោយខានតែ បានពួកឈ្លើងសង្គ្រាម ISIS ។ ជាការពិត ពួកយើងធ្លាប់លើកឡើង កន្លង មកហើយថា ការចូលរួម របស់យើងមានលក្ខណៈ យូរអង្វែង (គិតជាឆ្នាំ) មិនមែនត្រឹមតែមួយថ្ងៃ ឬមួយខែ នោះទេ ។ យ៉ាង ណាមិញ រដ្ឋមន្រ្តីការពារជាតិ ប្រទេស អូស្រ្តាលី លោក Kevin Andrews អោយដឹងថា តួនាទីរដ្ឋាភិ បាលប្រឆាំង ISIS ចាប់មានឡើង តាំងពី ២ ទៅ ៣ ឆ្នាំ មុនមកម្ល៉េះ ខ្ញុំ មិន អាចបំភ្លឺ ពីអាយុកាល អោយបានច្បាស់លាស់នោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី