ក្រាហ្វិកនេះត្រូវបានធ្វើឡើងដោយគេហទំព័រ Intomobile ហើយវាបានបង្ហាញឲ្យ ឃើញ
យ៉ាងច្បាស់អំពីការផ្លាស់ប្តូរ អភិវឌ្ឍន៍របស់ទូរស័ព្ទឆ្លាតវៃ Apple ទាំង៥ជំនាន់។
យោងតាមរូបខាងលើនេះ យើងឃើញថា iPhone 2G និង iPhone 3G មានគ្រឿងខាងក្នុង
ដូចគ្នា ប៉ុន្តែរូបរាងខុសគ្នា ការភ្ជាប់ 3G និង GPS។ នៅពេលចេញលក់ iPhone 2G ក្នុងឆ្នាំ
២០០៧ គ្មាន Application ណាសំរាប់ប្រព័ន្ធដំណើរការរបស់ iPhone 2G នេះទេ ។
ខែមិថុនាឆ្នាំ២០០៩ Appleបានបង្ហាញ iPhone 3GS ដែលមានការរចនាដូចនឹងម៉ូដែល3G
ប៉ុន្តែបានបង្កើនសមត្ថភាពរបស់ Chip ឲ្យមានល្បឿនលឿនជាង, អង្គចងចាំ RAM 256 MB,
កាមេរ៉ា 3.2 megapixel Auto focus។
បន្ទាប់មក ឆ្នាំ២០១០ iPhone 4 បានរចនាផ្លាស់ប្តូរទាំងស្រុង, អេក្រង់ដដែល 3,5 inch
ប៉ុន្តែ Resolution ឡើងដល់ 960 x 640 pixel ពោលគឺវាខ្ពស់ជាងម៉ូដែលមុន ៣ -៤ដង។
ក្រៅពីនោះ Chip ក៏មានល្បឿនលឿនជាង, RAM 512 MB និងកាមេរ៉ា 5megapixel។
តាមការស្មាន នៅខែតុលាខាងមុខនេះ iPhone 5 និងបង្ហាញមុខ ដែលអេក្រង់វាអាចឡើង
ដល់ 4inch, មាន chip Dual Core និងកាមេរ៉ា 8 megapixel ។
ប្រភព៖ Intomobile, vnexpress.
ដោយ៖ ណាវី.