CamNews

ព័ត៌មានបច្ចេកវិទ្យា 

ចិនបង្កើតនាវាមុជទឹកថ្មី មុជដល់អាមេរិក ក្នុងរយៈពេល ១០០នាទី

ចិន បានបោះមួយជំហានធំ ទៅរកមហិច្ឆតា បង្កើតនាវាមុជទឹកល្បឿនលឿនបំផុត ដែលអាច
ជ្រែកទឹក ពីស៊ាងហៃ ទៅសានហ្វ្រានសិស្កូ (អាមេរិក) ដោយប្រើពេលមិនដល់ ២ម៉ោង។

ភាព​ខុស​គ្នា​នៃ​នាវា​មុជ​ទឹក​បច្ចុប្បន្ន និង​នាវា​មុជ​ទឹក​អនាគត​របស់​ចិន


ទីភ្នាក់ងារសារព័ត៌មាន South China Morning Post (SCMP) របស់ចិន កាលពីថ្ងៃទី ២៤សីហា
កន្លងទៅ បានចេញផ្សាយថា ក្រុមអ្នកវិទ្យាសាស្ដ្រ នៅមន្ទីរស្រាវជ្រាវ Harbin (ចិន) បានទទួល
ជោគជ័យ ក្នុងការពិសោធ និងសាកល្បង នាវាមុជទឹកប្រភេទតូច ដោយធ្វើឱ្យវាមានល្បឿន
ដ៏លឿន នៅពេលធ្វើដំណើរក្រោមទឹក។

សាស្ដ្រាចារ្យ Li Fengchen របស់មន្ទីរស្រាវជ្រាវខាងលើ បានឱ្យដឹងថា នាវានេះ ប្រើបច្ចេកវិទ្យា
Supercavitation មានន័យថា បណ្ដាថង់ខ្យល់នឹងគ្របដណ្ដប់នាវា ស្ទើរតែទាំងស្រុង ដើម្បីឱ្យ
នាវាប៉ះទឹកក្នុងកម្រិតទាបបំផុត តាមរយៈនេះ វានឹងកាត់បន្ថយកម្លាំងទប់ និងការកកិតជាមួយនឹង
ទឹក។ សាស្ដ្រាចារ្យ Li Fengchen បន្តថា ៖ “នេះគឺជាបច្ចេកវិទ្យាដ៏ស្មុគស្មាញ ប៉ុន្ដែយើងខ្ញុំពិតជា
មានការសប្បាយរីករាយ នៅពេលបានរកឃើញចំនុចខ្លាំងរបស់វា”។

នាវា​មុជ​ទឹក​ល្បឿន​លឿន​របស់​ចិន​ នា​ពេល​អនាគត


លោក Li Fengchen ក៏បានទទួលស្គាល់ថា តាមពិត នេះមិនមែនជាបច្ចេកវិទ្យាដែលចិនបាន
គិតឃើញនោះទេ វាគឺជាលទ្ធផលនៃការស្រាវជ្រាវរបស់សូវៀត ក្នុងសង្គ្រាមត្រជាក់។ កាល
ណោះ បច្ចេកវិទ្យា Supercavitation បានជួយឱ្យសូវៀត បង្កើតបានកាំជ្រួចក្រោមទឹក Shakval
ដែលមានល្បឿនលឿនបំផុត នាសម័យនោះ គឺ ៣៧០គីឡូម៉ែត្រ/ម៉ោង។

តាមទ្រីស្ដី Supercavitation អាចជួយឱ្យឧបករណ៍ បំលាស់ទីក្នុងទឹក ក្នុងល្បឿនលឿង ដល់ទៅ
៥.៨០០គីឡូម៉ែត្រ/ម៉ោង។ បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រចិន កំពុងតែមានការជឿជាក់ថា នឹង
អាចបង្កើតបាននាវាមុជទឹក ដែលអាចបើកបរក្នុងល្បឿនលឿនដូចខាងលើ។ ប្រសិនជោគជ័យ
នោះមានន័យថា នាវាមុជទឹកចិន អាចមុជកាត់មហាសមុទ្រប៉ាស៊ីហ្វិក ពីត្រើយម្ខាង ទៅត្រើយ
ម្ខាង ដោយចំណាយពេលត្រឹមតែ ១០០នាទីប៉ុណ្ណោះ។

នាវា​មុជ​ទឹក​បច្ចុប្បន្ន​របស់​ចិន


សាស្ដ្រាចារ្យ Wang Guoyu ប្រធានក្រុមអ្នកស្រាវជ្រាវផ្នែកម៉ាស៊ីន និងសារធាតុរាវ នៃមន្ទីរស្រាវ
ជ្រាវបច្ចេកវិទ្យាក្រុងប៉េកាំង ឱ្យដឹងថា ការរកឃើញដំណោះស្រាយបច្ចេកទេស សម្រាប់បច្ចេក
វិទ្យា Supercavitation នេះ នឹងជួយឱ្យកងទ័ពជើងទឹកចិន មានអំណាចជាងបច្ចុប្បន្ន ហើយអាច
ធ្វើឱ្យមានតុល្យភាពកម្លាំង រវាងមហាអំណាចពិភពលោក នៅលើផ្ទៃទឹក៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ scmp