យានយន្ដ៖ ប្រាកដជាមានការប្លែកភ្នែកជាមិនខានឡើយ ក្រោយពីបាន ប្រទះឃើញម៉ូដែល ថ្មី រាងតួចច្រឡឹង របស់ក្រុមហ៊ុន KTM ជាមួយម៉ូដែល KTM 50 SX MINI ស៊េរីឆ្នាំ 2016 ។
ក្រុមហ៊ុនម៉ូតូ KTM បាន ទម្លាក់ស្នាដៃផលិតផលជាមួយនឹងរូបរាង ម៉ូដែលតូចច្រឡឹង គាប់គន់ សាកសមនឹងគំនិតច្នៃប្រឌិត ទំនើប ប្រភេទស្ដង់ដា ម៉ូដែលស៊េរីម៉ួតូធំ ដែលការបំពាក់ ប្រព័ន្ធគ្រប់គ្រង និង បញ្ជាគឺទាន់សម័យមិនចាញ់នោះទេ។ គួបផ្សំនឹងការច្នៃម៉ូត យ៉ាងល្អស្រស់បែបនេះ KTM 50 SX MINI ស៊េរីឆ្នាំ 2016 បានភ្ជាប់មកដោយ សមត្ថភាពជើងក្រោម កាន់តែរឹងមាំ ជាពិសេសការច្នៃរូបរាង ជាលក្ខណៈ ហ្វ្រាំងប្រេង មុខក្រោយ ដែលខុសប្លែកពី ម៉ូដែល ក្រុមហ៊ុន Honda នូវម៉ូដែល CRF50F ប្រើហ្វ្រាំងស្បែកខាងក្រោយ។
សម្រាប់សមាសភាពវិញ ម៉ូដែល KTM 50 SX MINI ស៊េរីឆ្នាំ 2016 ប្រើកម្លាំងម៉ាស៊ីន ៥០ សេសេ និងមានតម្លៃដល់ទៅ ៣៧០០ ដុល្លារ មានប័ណ្ណធានា ១ឆ្នាំ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed