ក្រុមហ៊ុនផលិតម៉ូតូ Bajaja Pulsar កំពុងតែរើបម្រាស់ បញ្ញាក់ស្មារតី ដល់សង្គមម៉ូតួធំ ជាមួយនិង ការចេញសេរីថ្មី នៃចំណាត់ឆ្នាំ ក្នុងនោះក្រុមហ៊ុនត្រូវបានគេមើលឃើញផលិតផលម្យ៉ាងដែលមានភាព លេចធ្លោ នោះគឺ Bajaj Pulsar ។
Bajaj Pulsar ក្នុងរយៈពេលថ្មីៗ នេះ បានប្រើសមត្ថភាពវាយលុកទីផ្សារយ៉ាងកក្រើក ដែលតាមឆ្នាំនីមួយៗ ត្រូវបានទទួលការគាំទ្រ ដូច្នេះដើម្បីសម្រេចបានការគាំទ្រកាន់តែខ្លាំងជាងនេះ ក្រុមហ៊ុន លើកយក Bajaj Pulsar ប្រភេថ្មីមួយទៀត នោះគឺ Pulsar CS 400 ។
Pulsar CS 400 ត្រូវបានរចនាឆ្នៃឡើងពី ទម្រង់ម៉ូដែល Pulsar កម្លាំងម៉ាស៊ីន 300 តែប្រើសមាសភាព បច្ចេកវិទ្យាទំនើបខ្លាំងជាងស៊េរីចាស់ សូម្បីតែកម្លាំងម៉ាស៊ីនក៏មិនដូចគ្នាដែរ អាចនិយាយបានថា ទាំងស្ដង់ដាផលិត ស្របតាមទម្រង់ម៉ូតូស្ពត ។ បន្ថែមពីលើនេះទៅទៀត ក្រុមហ៊ុនបាន ស្រាយ បញ្ជាក់ថា រួបរាងម៉ូតួ Pulsar CS 400 បើអ្នកសម្លឹងឲ្យកាន់តែច្បាស់ គឺមានទម្រង់កាត់ចេញ ២ ប្រភេទម៉ូតួចូលគ្នា គឺ Duke 390 និង Ducati Daivel ។
Pulsar CS 400 ម៉ូតថ្មីនៃការបន្ថែមលើ ចង្កៀងមុខ មាន ៨ ខ័ណ្ឌ ដោយ ៦ ប្រើអំពូលបច្ចកវិទ្យា ឡាស៊ែ និង ២ ប្រើអំពូល HID ធម្មតា។
សមត្ថភាព Bajaj Pulsar CS 400 ប្រើសមាសភាព ១ ម៉ាស៊ីន និងកម្លាំង ៣៧៥ សេសេ ស៊ីប៉ាប់ ៤ ដើម និងមានដំណាក់កាលម៉ាស៊ីន ៦ លេខ ប្រើហ្វ្រាំង ប្រេងមុខក្រោយ និង កង់ស្ដើតតែធំ។ រីឯតម្លៃវិញ បើយោងតាមគេហទំព័រគូសបញ្ជាក់ឲ្យដឹងថាប្រហែលជាង ៣០០០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ sagmart