CamNews

ទូរស័ព្ទ 

លេចមុខ សម្បក Phone 6 ពណ៌ផ្កាឈូកខ្ចី មានរចនាស្រស់ស្អាត ពេញលេញ

សម្បក iPhone 6 ដែលមានរចនារូបរាងមាំមួន ស្រស់ស្អាត ត្រូវបានគេបង្កើតឡើង ដោយ
មានលក្ខណៈពេញលេញជាងមុន។

មុននេះ យើងធ្លាប់បានទស្សនារចនារូបរាងទាំងមូលរបស់ iPhone 6 តាមរយៈបណ្ដាកំណែ
mock-up ប៉ុន្ដែ ភាពលំអិតរបស់បណ្ដាកំណែក្រៅផ្លូវការទាំងនោះ នៅតែមិនទាន់ពេញលេញ
ទាំងស្រុងនៅឡើយ។

ក្នុងការបង្ហាញខ្លួនលើកនេះ  iCrackUriDevice បាននាំមកនូវកំណែគំរូដែលមានលក្ខណៈពេញ
លេញជាងកំណែ​ mock-up មុនៗ ហើយវាក៏មានលទ្ធភាពខ្ពស់ ដែលអាចដូចទៅនឹងសម្បកខ្នង
ដែលធ្វើអំពីលោហធាតុ ផ្លូវការនៃម៉ូដែល iPhone ជំនាន់ថ្មីរបស់ Apple ។

បណ្ដាភាពលំអិតនៃសម្បកផ្នែកខាងក្រោយនេះ មានសភាពស្រស់ស្អាត ជាក់ច្បាស់ រួមមាន
ឆ្នូតពណ៌ស ដែលត្រូវបានគេជឿថា ជាឆ្នូតនៃអង់តែនរបស់ម៉ាស៊ីន ឡូហ្គូរបស់វា ត្រូវបានគេ
ឆ្លាក់ ជំនួសឱ្យការប្រើពុម្ភសង្កត់ដូចកំណែមុនៗ ពិសេស ផ្នែកខាងក្រោយរបស់ឡូហ្គូ មាន
កន្លែងទំនេរ និងជ្រៅទៅខាងក្នុង នេះគឺជាចំនុចមួយ ក្នុងចំណោមកត្តាសំខាន់ៗ ដើម្បីធ្វើឱ្យ
ឡូហ្គូផ្លែប៉ោម នៅលើ iPhone 6 អាចបញ្ចេញពន្លឺ។

ម៉ូដែលគំរូនេះ មានរូបរាងសមរម្យ ជាមួយនឹងបណ្ដាជ្រុងដែលមានសភាពរឹងមាំ ជួយឱ្យអ្នក
ប្រើប្រាស់ កាន់ដោយងាយស្រួល សម្រាប់ស្មាតហ្វូនដែលមានទំហំធំបែបនេះ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ IBTimes/Youtube