CamNews

ជីវិតរស់នៅ 

ពិសេស សម្រាប់ មិត្តៗនារី ៖ វិធីធ្វើឱ្យស្បែកភ្លឺថ្លា និងស្រស់ស្អាត

ស្បែកសទន់ ភ្លឺរលោង គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ជាពិសេសចំពោះសុភាពនារី ។ មានស្ដ្រី មួយចំនួនបាន ចំណាយពេលវេលា និងប្រាក់ជាច្រើនក្នុងការ ខំប្រឹងស្វះស្វែងរកការព្យាបាល និងដំណោះ ស្រាយច្រើនយ៉ាង ធ្វើឱ្យស្បែកមានសភាព ទន់ រលោង ហើយភ្លឺ ។ ប៉ុន្ដែការចំណាយទាំងអស់ នោះទទួល លទ្ធផលត្រឡប់មកវិញ ខ្លះបានសម្រេចខ្លះទៀត មិនបានសម្រេច ។ តើមានវិធីសាស្ដ្រណាខ្លះ អាចធ្វើឱ្យ ស្បែកមានសភាពភ្លឺរលោង ដោយមិនចាំបាច់ ចំណាយពេលវេលា និងប្រាក់ច្រើននោះ ?

ដើម្បីឱ្យអស់ចម្ងល់ និងចំណាយថវិកាតិចក្នុងការកែខៃបញ្ហាស្បែកស្ងួតពីស្ងួតមកឱ្យមាន សភាពភ្លឺរលោង នោះលោកស្រី លីណា នាយិកាមន្ទីរព្យាបាល សម្ផស្សអន្ដរជាតិអាស៊ី បានបកស្រាយយ៉ាងច្បាស់ នៅលើ គេហទំព័រសុខភាពកម្ពុជា ដើម្បីចែកជូន ដល់បងប្អូនជាស្ដ្រី ជាពិសេសអ្នកដែលចង់ មានស្បែកភ្លឺរលោង ទុកគ្រាន់ជាការជ្រាប ។

មូលហេតុ ស្បែកស្ងួត

មូលហេតុដែលបណ្ដាល ឱ្យស្បែកស្ងួត មិនភ្លឺរលោង គឺបណ្ដាលមកពីកត្ដាពីរយ៉ាង ។ កត្ដាទី១គឺបណ្ដាល មកពីធម្មជាតិ ដូចជាត្រូវកម្ដៅថ្ងៃខ្លាំង ប៉ះពាល់ជាមួយអាកាស ធាតុក្ដៅស្ងួត ឬបណ្ដាលមកពីការ អំណោយទាន ពីធម្មជាតិនៃស្បែក ។

កត្ដាទី២ អាចបណ្ដាលមកពី សកម្មភាពរបស់យើងផ្ទាល់ ដោយការប្រើប្រាស់នូវផលិតផល ខាត់ស្បែក ដែលពុំមានគុណភាពត្រឹម ត្រូវការប្រើប្រាស់ នូវគ្រឿងសម្អាងជំនួយស្បែកចម្រុះ ដោយពុំបានធ្វើការ វិភាគទៅលើសុខភាព និងប្រភេទនៃស្បែកឬ ប្រើផលិតផលខាត់ស្បែក ដែល សម្បូរទៅដោយជាតិ អាស៊ីតកាត់ស្បែកច្រើន និងកង្វះជាតិទឹក នៅក្នុងរាងកាយ ។ មួយវិញទៀតនោះអាចបណ្ដាល មកពីការ ថែរក្សា មិនបានត្រឹមត្រូវ ឬអាចមកពីការប្រើប្រាស់ឡេ មិនត្រូវទៅតាមស្ដង់ដា របស់ស្បែកជាដើម ។

វិធីព្យាបាល ស្បែកឱ្យភ្លឺថ្លា

ជាទូទៅស្បែកនៅលើដងខ្លួន របស់មនុស្សមានច្រើនស្រទាប់ ។ ស្រទាប់ក្រៅអាចមាន សំណើមភ្លឺរលោង ទៅបានគឺអាស្រ័យ ទៅលើសារធាតុចិញ្ចឹមមួយ ចំនួនដែលមាននៅក្នុងរាងកាយ ដែលបានមកពីការ បរិភោគនូវចំណីអាហារ ប្រចាំថ្ងៃជាពិសេសជាតិទឹក និងវីតាមីនមួយចំនួន ។ដើម្បីកែខៃនូវបញ្ហាស្បែកស្ងួតនេះឱ្យប្រែក្លាយ ទៅជាស្បែកដែល មានសភាពសម៉ដ្ឋភ្លឺរលោង ទៅបានគឺអាស្រ័យទៅលើ កត្ដាមួយ ចំនួនដូចខាងក្រោមនេះ ៖

ចាំបាច់ត្រូវបរិភោគទឹកឱ្យបានច្រើន ចាប់ពី២ទៅ៣លីត្រក្នុងមួយថ្ងៃ ព្យាយាមបរិភោគទឹកផ្លែឈើ ឱ្យមាន ច្រើន ដែលមានដូចជាទឹកសណ្ដែក ឪឡឹក ត្រសក់ ឬប៉ោមចៀសវាងការប្រើប្រាស់ នូវផលិតផលសម្អាង ផ្សេងៗដែលពុំមាន គុណភាពត្រឹមត្រូវ បរិភោគអាហារដែលមានផ្ទុក ទៅដោយវីតាមីន (វីតាមិន A E B1 B12) ជាដើម ប្រើនូវផលិតផលណា ដែលត្រូវជាមួយ នឹងសុខភាពស្បែកចៀសវាង ធ្វើការបកស្បែក នៅតាមទីកន្លែងដែលគ្មានជំនាញ និងគ្មានបទពិសោធន៍ច្បាស់លាស់ ត្រូវជួបពិគ្រោះជាមួយ អ្នកជំនាញ ដើម្បីត្រួតពិនិត្យស្បែក និងជ្រើសរើសប្រភេទ ផលិតផលប្រើប្រាស់ ។

បណ្ដាំ អ្នកជំនាញ

ការប្រើផលិតផល មិនមែនចេះតែប្រើនោះទេ ទាមទារឱ្យអ្នកដែលមាន ស្បែកស្រអាប់ ទៅពិនិត្យស្បែក ឱ្យបានត្រឹម ត្រូវដើម្បីងាយស្រួលក្នុង ការដាក់ផលិតផល ឱ្យត្រូវទៅនឹងស្បែក ហើយនិងងាយទទួល បានប្រសិទ្ធភាពផងដែរ ។ ស្បែកជាសម្រស់ទាក់ ទាញមួយរបស់មនុស្ស ៕

អត្ថបទរក្សាសិទ្ធិដោយ www.healthcambodia.com

ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh