CamNews

តារា 

ភ្ញាក់ផ្អើល ពេលក្រុមបាល់ទាត់ ចុះកុងត្រាជាមួយ កុមារា ដែលមានអាយុ មិនលើសពី ២០ ខែធ្វើជាកីឡាករបាល់ទាត់

ការស្វះស្វែងរក កីឡាករ វ័យក្មេង គឺតែងតែជា គោលដៅមួយ របស់ក្រុម បាល់ទាត់ ដើម្បីបង្វឹក ធ្វើជាសសរ ទ្រូងរបស់ក្រុម ទៅថ្ងៃមុខ ។ តែការចុះ កុងត្រាជាមួយ កីឡាករវ័យក្មេង ពេកវាពិតជាមិនដែល មានឡើយ ។

Strange: 20-month-old has become a professional soccer player 1

ថ្មីៗនេះ ក្រុមបាល់ទាត់ Boxberg Racing នៃប្រទេស Belgium បានចុះកុងត្រា ជាមួយនិង កីឡាករវ័យក្មេង ម្នាក់ដែល ទើបតែមានអាយុ ប្រមាណ ២០ ខែប៉ុណ្ណោះ ។ កុមារាម្នាក់នោះ មានឈ្មោះថា Bryce Brites ដែលត្រូវបានក្រុម Boxberg Racing ចាប់អារម្មណ៍ ជាមួយនិង ការលេងបាល់ របស់គេ ។ Dany Vodnik អ្នកនាំពាក្យ របស់ក្រុម Boxberg បានប្រាប់ថា ក្លឹបបានចាប់ អារម្មណ៍ Bryce ដោយសារតែ យើងមើល ឃើញ ចំណុចពិសេស របស់គេ នៅពេលលេងបាល់ ។ ពេលយើង ដាក់បាល់ជាប់ជើង របស់គេ Bryce គ្រប់គ្រងបាល់ បានយ៉ាងល្អ ហើយអាចស៊ុត បាល់ចូលទី ក្នុងចំងាយ ៥ ម៉ែតទៀតផង ។

ជាមួយនិងការ ចុះកុងត្រា មួយនេះ Bryce Brites បានក្លាយទៅជា កីឡាករដ៏ក្មេង បំផុតដែល មានជាប់ ឈ្មោះ ជាកីឡាករលេង បាល់ក្នុងក្រុម បាល់ទាត់អាជីព ៕ 



ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14 


Tags: football boxberg racing belgium bryce brites star